ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ នៅភ្នំពេញ

ឡានបុកឡាន បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដស៊េរីទំនើបពាក់ស្លាក់លេខភ្នំពេញ2AN-8687និងរថយន្ដស្ទូចពាក់ស្លាក់លេខភ្នំពេញ3E-6265 បុកគូថពីក្រោយធ្វើឲ្យរងការខូច ខាតយ៉ាងដំណំ  ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬកែវស្សី រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញរថយន្ដស្ទូចដែលមានពាក់ស្លាក់លេខភ្នំពេញ3E -6265 តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចទល់មុខ
ផ្ទះឯកឧត្តមជាសុផារ៉ា ក៏បានបុកពីក្រោយគូថរថយន្ដស៊េរីទំនើបមួយគ្រឿងទៀត ដែល ពាក់ស្លាក់លេខភ្នំពេញ2AN-8687  ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឱ្យបែកកញ្ចក់រង ការខូតខាតយ៉ាងដំណំនៅកន្លែងតែម្ដង ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងជួយសម្រួលចរាចរណ៍កុំឲ្យស្ទះដល់ដំណើរ។ម្ចាស់រថយន្តទាំង២ធ្វើការនិយាយគ្នាដើម្បីរកដំណោះស្រាយនៅទីតាំងកន្លែងកើតហេតុខាង លើ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya