ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ មើលរំលង លោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ពង្រាយកូនចៅ ប្រមូលលុយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន

លោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ មើលរំលង លោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ពង្រាយកូនចៅ ប្រមូលលុយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ប្រាប់ថា លោក លន់ ប៊ុន​ថុល មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ​៧០៩ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ដើម្បី​ប្រមូល​លុយ ​ពី​ក្រុម​ឈ្មួញ ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក លន់ ប៊ុន​ថុល ហ៊ាន​ដាក់ពង្រាយ​កូន ចៅ​គ្រប់​ច្រកល្ហក​ ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ កំពុង​សម្ងំស្ងៀម​ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​លោក លន់ ប៊ុន​ថុល ដាក់ពង្រាយ​កម្លាំង​ ឲ្យ​គាប​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ទៅ​ស្រុក​យួន និង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុងស្រុក​ស្នួល ខេត្តក្រចេះបាន​ឲ្យ​ដឹងថា សម្រាប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ គឺ​ត្រូវ​បង់លុយ​ ក្នុង​មួយ​ម៉ូតូ​៥០០០០​រៀលហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ត្រូវ​បង់១លាន រៀល​។ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន ​កន្លែង​ដូចជា​នៅ​ចំណុច​កុងត្រូល​១ ច្រក​១១៥ និង​ច្រក​១២៣ ក៏ដូចជា​ច្រក​ការេ៩និង​ច្រក​១២៩ តាម​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។

សកម្មភាព​របស់​ឈ្មួញ​ក្នុងការ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក លន់ ប៊ុន​ថុល ហើយ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លន់ ប៊ុន​ថុល បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ទេនោះ​គឺ​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៩មិន​ហ៊ាន​ធ្វើ​អ្វីៗស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ ចេញ ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង គំហុក​ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមក​ត្ថ​កិច្ច​ពាក់ព័ន្ធ​ មិន​ចាត់វិធានការ​ បង្ក្រាប​ប​ទ​ល្មើស​ប្រកប ដោយ​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុម​គយ​ចល័ត​ជាដើម ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya