ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅត្បូងឃ្មុំ ​

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅត្បូងឃ្មុំ ​

ត្បូងឃ្មុំ៖ នៅ​ថ្ងៃទី ១៨ ឧសភា ២០១៩  នគរបាល​ជំនាញ​ផ្នែ​យុត្តិធម៌ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ បាន​ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​ម៉ូតូ ០១ គ្រឿង នៅ​ចំណុច​ព្រៃ​ចំការកៅស៊ូ​ខាងជើង​ភូមិ​ចំការ​ថ្មី ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ យោងតាម​បណ្តឹង​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ាត់ រ៉​ហាន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ក្នុងភូមិ​.​ឃុំ​ខាងលើ ។​

​ជនសង្ស័យ​លួច​ម៉ូតូ​ដែល​នគរបាល​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប និង​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ មានឈ្មោះ ធា រ៉ា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជាតិខ្មែរ​ឥស្លាម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​រួច​នាំ​ខ្លួ​ទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

ករណី​លួច​ម៉ូតូ​នៅ​ចំណុច​ខាងលើ កើតហេតុ​ឡើង​នៅ​ម៉ោង ៤ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃទី ១៨ ឧសភា ២០១៩ ខណៈពេល​ម្ចាស់​ម៉ូតូ​ទុកចោល​រួច​ជៀ​ជ័រកៅស៊ូ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​តែម្តង ៕​

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya