ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន៣នាក់ នៅកណ្តាល

ឃាត់ខ្លួន៣នាក់ នៅកណ្តាល

កណ្តាល:  កាលពីវេលាម៉ោង២២ និង១០នាទីយប់ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៩ អ្នក ញៀន អាប៉ោង៣នាក់ ដែលតែងតែណាត់គ្នាលួចលេងជាប្រចាំត្រូវបានកម្លាំងអន្តាគមន៍ ស្រុក ស្អាងសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្គិ៍ត្រើយស្លាចុះឃាត់ខ្លួនដល់កន្លែងកើតហេតុ នៅចំណុចពាមសូ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ។

ជនសង្ស័យទាំង៣នាក់នោះ  ៖
១ – ឈ្មោះ ហុកបៀង ភេទប្រុសអាយុ ២៩ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ទី២ -ឈ្មោះ វិន យាំង ទៀង ភេទប្រុសអាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ទី៣ – ឈ្មោះ ខេង ធឿន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិ តាគល់ ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖
ម៉ូតូ ចំនួន ០២គ្រឿងម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GO3472 ម៉ាក ZOOMER ពណ៌ក្រហមផ្លាកលេខ កណ្តាល 1AB2391 កម្រាលចំនួន០១មេអាប៉ោងចំនួន០១ ចាន និងគម្រប។ ជនស្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya