ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​រអ៊ូ​ពី​ការស្ថាបនា​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ​មុខ​ផ្សារ​កំពង់ត្រាច​មាន​សភា​ព​យឺតយ៉ាវ​ពិបាកធ្វើ​ដំណើរ

ពលរដ្ឋ​រអ៊ូ​ពី​ការស្ថាបនា​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ​មុខ​ផ្សារ​កំពង់ត្រាច​មាន​សភា​ព​យឺតយ៉ាវ​ពិបាកធ្វើ​ដំណើរ

កំពត​៖  អ្នកមាន​លំនៅឋាន​ត្រង់​ទីតាំង​ដែល​ស្ថាបនា​ប្រព័ន្ធ​លូ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុខ​ផ្សារស្រុក​កំពង់ត្រាច រិះគន់ថា អ្នកម៉ៅការ​បាន​យក​គ្រឿងចក្រ មក​ជីក​កកាយ​ដី ដើម្បី​ត​ភ្ជាប់​លូ​ពី​ចំណុច​ខាងលិច​ផ្សារ​នោះ​ពេល​ចាប់ផ្តើម​អនុវត្ត​ដំបូង​ហាក់​មាន​សភាព​រហ័ស រ​ហួន ដោយ​គ្រាន់តែ​ជីក​កកាយ​ភ្លាម​យក​លូ​មក​ដាក់​តម្រៀប​ភ្លាមៗ​តែម្តង​។

លុះដល់​ពេល​មក​ជីក​កកាយ​ដី​មកដល់​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច ដែលជា​ចំណុច​ប្រជុំ​ជន ដែល​សំបូរ​គេហដ្ឋាន​និង​ទីតាំង​ចំណតរថយន្ត​ផង​នោះ អ្នកធ្វើ​លូ​បែរជា​ជីកដី​ហើយ​ទុកចោល​ឲ្យ​មាន​ជង្ហុក រណ្តៅ​យ៉ាងជ្រៅ រួច​បង្ហួស​បន្តទៅ​ជីក​នៅខាងមុខ​ដែលជា​ទីតាំង​មិនសូវ​កកស្ទះ​ទៅវិញ  ហើយ​បន្ត​ទុក​ទីតាំង​ជីកដី ឲ្យ​នៅ​ជង្ហុក​រយៈពេល​ជាង​កន្លះ​ខែ​មកហើយ​។ គេ​បាន​លើកឡើងថា​ចំណុច​ដែល​អ្នក​ស្ថាបនា​មិនទាន់ បង្កប់​លូ​គឺជា​ទីតាំង ផ្លូវ​ចង្អៀត​ផង គាប់​ជួន​រថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​មក​ចត​តម្រៀប​គ្នា​ថែមទាំង មាន​អ្នករត់​ចាប់​ម៉ូយ​យ៉ាង​ប្រសាច​ផង​នោះ​ក៏បាន​បង្ក​ឲ្យ​ស្ទះចរាចរណ៍​ជា​ញឹកញាប់​។ ម្យ៉ាងទៀត អាចម៍ដី​ដែល​កាយ​ចេញមក​ក៏បាន​បង្ហៀរ​រប៉ាត់រប៉ាយ​ពេញ​ដងផ្លូវ​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​ចំណុច​ខាងលើ​ប្រែជា​កន្លែង​មួយ​ដ៏​ស្មោគគ្រោក​បំផុត ហើយ​ដងផ្លូវ​ក៏បាន​បង្រួម​កាន់តែ​តូច​នាំ​ឲ្យ​ពិបាក​ដល់​អ្នកដំណើ​រឆ្ល​ង​កាត់​។

ចំណែក​អ្នករស់នៅ​ចំណុច​នេះ​នឹងត្រូវ​ទ្រាំទ្រ​ភាពលំបាក​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​ដែរ ដោយ​ពួកគាត់​កំពុង​ទន្ទឹងរង់ចាំ​តើ​ដល់​ពេលណា​ទើប​អ្នកម៉ៅការ​ស្ថាបនា​លូត​ភ្ជាប់​ឲ្យ​បាន​រួចរាល់​នោះ​។ ទាក់ទិន​នឹង​រឿង​ដដែល​នេះ​ប្រភព​មួយចំនួន លើកឡើងថា ការស្ថាបនា​ប្រព័ន្ធ​លូ​ខាងលើ​បាន​អនុវត្ត​ឡើង​តាម​ស្តង់ដារ​កំណត់​បន្ទាប់ពី​ការដោះ​ស្រាយ​​ផលប៉ះពាល់​រួចរាល់​ហើយ​នោះ តែ​ភារកិច្ច​ធ្វើ​លូ​នឹងត្រូវ​អនុវត្ត​ឲ្យ​បាន​មុនពេល​ស្ថាបនា​ផ្លូវ​ជា​កំហិត​។ ហើយ​ការ​ជីកដី​នៅ​ទីតាំង​មួយ​សំបូរ​ដោយ​មនុស្ស​រស់នៅ​ដោយ​ទុកចោល​ជា​រណ្តៅ​ជាង​កន្លះ​ខែ​មិន​តម្រៀប​លូ​នេះ បង្ក​ភាពស្មុគស្មាញ​ដល់​អ្នករស់នៅ​ចំណុច​ខាងលើ ជាពិសេស​នាំ​ផល​លំបាក​ដល់​អ្នកដំណើរ ផងទាំងពួង​។​គេ​បាន​បង្ហើប​ទៀតថា ភាពយឺតយ៉ាវ​នេះ​អាច​បណ្តាលមកពី​កន្លែង​ខ្លះ​ត្រូវ​ម្ចាស់ផ្ទះ ឲ្យ​លុយ​ដល់​ក្រុម​អ្នកធ្វើ​លូ ទើប​អនុវត្តបាន​រួចរាល់​ដ៏​ឆាប់​បំផុត ចំណែក​ទីតាំង​ណា​ពុំមាន​អ្នក​ផ្តួចផ្តើម ធ្វើ​សំណែន​ជូន​ដល់​នោះទេ​ពិតជា​គេ​ជីកដី​ហើយ ទុក​នៅ​ឲ្យ​មេម៉ាយ​យ៉ាង​កំសត់​បែបនេះ​។ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ម្នាក់​បានបញ្ជាក់​ថា ការស្ថាបនា​ប្រព័ន្ធ​លូ​នេះ កាលពី​ចាប់​ផ្តើមធ្វើ​ដំបូង​រហូតមក​ដល់ពេលនេះ​មិនឃើញ​ក្រុម​អ្នកម៉ៅការ​ណា​ម្នាក់​មក​ជម្រាប​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ឡើយ ហើយ​បញ្ហា​ជីកដី​នៅមុខ​ចំណុច​ផ្សារ​ស្រុក​កំពង់ត្រាច រហូតដល់​ជាង​កន្លះ​ខែ​ដោយ​មិនទាន់​តម្រៀប​លូ​នេះ ក៏​មិនទាន់​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ បើ​ចង់ដឹង​ទាល់តែ​ទៅ​សួរនាំ​ពី​ក្រុម​ម៉ៅការ​ទាំងនោះ​ទើប​អាច​ដឹង​ច្បាស់​។ ដោយ​៖ ព្រាប ស​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya