ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » សិស្សសាលា២នាក់ ឆក់កាបូបជនបរទស នៅភ្នំពេញ

សិស្សសាលា២នាក់ ឆក់កាបូបជនបរទស នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតមានឡើងនៅ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១០២ កែងផ្លូវលេ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សិស្សសាលា២នាក់ បើកម៉ូតូ Nex ឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីជនបរទេស កំពុងតែ ដើរតាមផ្លូវ តែមិនបានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោ ដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗ ក្នុងនោះមានម្នាក់ ពាក់ឯកសណ្ឋានសិស្សសាលានៅឡើយ ។

នៅមុនពេលកើតហេតុ គេបានឃើញជនបរទេសមួយក្រុម មានប្រុសមានស្រី កំពុងតែដើរតាមផ្លូវ និងមានអ្នកកាន់កាបូប និងស្ពាយកាបូបនៅជាប់ដៃ ដោយមិនបាន ប្រុងប្រយ័ត្ន ទើបជនសង្ស័យ២នាក់ កំពុងបើកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1W-0685 ឌុបគ្នាមកអែបពីក្រោយ រួចធ្វើសកម្មភាពឆក់យក កាបូបរបស់ជនបរទេស តែមិនបានសម្រេច ហើយក៏ជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោ ក៏រអិលកង់ម៉ូតូដួល រួចនាំគ្នារត់ចោលម៉ូតូ មិនបាន១០០ម៉ែត្រផង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការគ្នាឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗ ក្នុងនោះមានម្នាក់ពាក់ឯកសណ្ឋានសិស្សសាលាផងដែរ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍វត្តភ្នំ ។

ជនសង្ស័យទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ហើយសមត្ថកិច្ចកំពុងតែសួរនាំនៅប៉ុស្តិ៍ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya