ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក ៖ រដូវវស្សាបានចាប់ផ្តើមចូលមកដល់ហើយ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក ៖ រដូវវស្សាបានចាប់ផ្តើមចូលមកដល់ហើយ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា បាតុភូត El Nino បានថយចុះឥទ្ធិពលជាបន្តបន្ទាប់ ខណៈរដូវវស្សាបានចាប់ផ្តើមហើយ នៅដើមសប្តាហ៍ទី៣ ខែឧសភានេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្រាប់អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា មានដូចខាងក្រោម ៖

១៖ ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលង សម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ។

២៖ ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យ កម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយ ក៏កាន់តែបានល្អប្រសើរ។

៣៖ ស៊ីតណ្ហភាពអតិបរមា ស្ថិតនៅចន្លោះពី៣៣ ដល់ ៣៦អង្សាសេ។

៤៖ បាតុភូត Thunderstorm ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានច្រើន ដែលទាមទារឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya