ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាម បណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ធដៃពីស្ត្រីពីរនាក់ម្តាយនិង កូនកំពុងជិះម៉ូតូមួយគ្រឿងបានសម្រេចពីខណ្ឌទួលគោក រត់មកដល់ខណ្ឌដូនពេញត្រូវប្រជា ពលរដ្ឋនិងសមត្ថកិច្ចដេញចាប់បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹង ថាជនសង្ស័យដែរសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានមានឈ្មោះហេង សេរីវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យជាសុីមសាមគ្គី ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមាមជ័យ មានស្រុកកំណើត ឃុំកោះអន្កង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ចំណែកបក្ខពួកម្នាក់ឈ្មោះសី ហា រត់គេខ្លួនបាត់។

មុនកើតហេតុរូបគាត់ឃើញស្ត្រីពីរនាក់ម្តាយនិងកូនតូចជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AT-4978ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំ ម៉ាកពីរស្ត្រីពីរនាក់ ម្តាយនិងកូនបានសម្រេចខណះនោះរូបគាត់ទាំងពីរនាក់ឃើញហេតុការនោះបានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មីខណ្ឌដូនពេញរូបគាត់បានយកមួកសុវត្ថិភាពវាយមួយមួកបណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យដួលធ្វើផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យបានម្នាក់ចំណែកបក្សពួក ម្នាក់ទៀតរត់គេចខ្លួនបាត់និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿងទៅជាមួយផងដែរ។បន្ទាប់មកសមត្ថកិច្ចខណ្ឌដូនពេញបានប្រគល់ជនសង្ស័យជូនទៅសមត្ថកិច្ខខណ្ឌទួលគោកវិញ។

ជនសង្ស័យជនសង្ស័យឈ្មោះ ហេង សេរីវឌ្ឍនា បានសារភាពថារូបគេជាអ្នកបើកម៉ូតូ។ចំណែកជនសង្ស័យឈ្មោះ សី ហា នៅអង្គុយក្រោយជាអ្នកឆក់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya