ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ សង្ស័យពុលផ្សិត នៅព្រះសីហនុ

ស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ សង្ស័យពុលផ្សិត នៅព្រះសីហនុ

(ព្រះសីហនុ)៖  កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិតសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានអ្នកជំងឺស្រ្តីម្នាក់ស្ថិតក្នុងចំណោម៥នាក់ បានស្លាប់ បន្ទាប់ពីបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនេះ ។

លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា អ្នកជំងឺទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅតំបន់ សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺក្រោយពួកគាត់បានទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអាការៈមិនស្រួលខ្លួន ក្អួតចង្អោរ និងចុកចាប់ក្នុងខ្លួនពិបាកដកដង្ហើមជាដើម។

អ្នកជំងឺទាំង ៥នាក់នោះ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយម្នាក់ៗមានអាការៈឈឺចុកចាប់ពេញខ្លួន និងមានសភាពធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋចំនួនទាំង ៥នាក់នោះ គឺភាគច្រើន មានសភាពជំងឺមានអាការៈធ្ងន់ធ្ងរ។ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យនេះ ដើម្បីសង្គ្រោះ មានអ្នកជំងឺស្ត្រីម្នាក់បានស្កាប់ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ក្រុមគ្រូពេទ្យបន្តថា ស្ត្រីម្នាក់ ដែលបានជួបគ្រោះថ្នាក់ដល់អាយុជីវិតនេះ គឺស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៥នាក់។ រូបគាត់បានស្លាប់ ក្រោយពេលបាន បញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន ដោយសារតែសភាពអ្នកជំងឺធ្ងន់ធ្ងរ ឬបញ្ជូនមកសង្គ្រោះយឺតពេលពេក៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya