ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ឆក់ខ្សែភ្លើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅសៀមរាប

ឆក់ខ្សែភ្លើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅសៀមរាប

សៀមរាប:  នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំនុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សាកសពឈ្មោះ វ៉ាន់ វ៉ូច ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។គាត់បានយកម៉ូទ័រកាត់ដែក១គ្រឿង ពណ៌លឿង ដែលខូច ហើយជួសជុលកែច្នៃប្រព័ន្ធខ្សែភ្លើងប្រើកាត់ដែកនៅចំណុចដីជ្រុងផ្នែកខាងលិចជាប់ផ្ទ:គាត់ បណ្តាលឲ្យឆ្លងប្រព័ន្ធភ្លើងឆក់ដួលផ្ងារនិងដីស្លាប់តែម្តង ។
សមត្ថកិច្ចបានចុ:ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព មានស្នាមអុចជាំខ្មៅត្រង់ម្រាម.ប្រអប់ដៃទាំងសងខាង និងមានលេចអាចម៍ ក្រៅពីនោ:គ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសទេ ។ការពិនិត្យលើម៉ូទ័រកាត់ដែកនោ: មានសភាពចាស់ច្រេ:សំបករុំដោយស្គុតខ្មៅ ដៃកាន់គ្មានកុងតាក់សម្រាប់ចុចបិទបើកទេ ។

តាមការបំភ្លឺអះអាងរបស់ឈ្មោះ សំ ស៊ីណេត អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធសាកសពបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញប្តី(វ៉ាន់ វ៉ូច) បានយកម៉ូទ័រកាត់ដែក១គ្រឿង ដែលដឹងថាខូចហើយមកជួសជុលប្រើ កាត់ដែកនៅចំណុចកើតហេតុម្នាក់ឯង គាត់នៅក្នុងផ្ទ:មិនបានចាប់អារម្មណ៍មើលទេ ។ លុ:មួយសន្ទុ:គាត់លឺសម្លេងដួលនៅកន្លែងប្តីកំពុងកាត់ដែកមុខផ្ទ:គាត់ក៏ដើរចេញមើលឃើញប្តីដេកផ្ងារសន្លប់និងដីក្បែរម៉ូទ័រកាត់ដែកនោ: គាត់បានរត់ទៅដកព្រីភ្លើង និងស្រែកហៅអ្នកជិតខាងជួយលើក ដឹកទៅមណ្ឌលសុខភាពសំរោងយា តែគ្រូពេទ្យប្រាប់ថាគេស្លាប់បាត់ហើយ ។គាត់បញ្ជាក់ថាប្តីគាត់ស្លាប់ដោយសារឆក់ប្រព័ន្ធភ្លើងខ្លួនឯង មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនោះទេ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya