ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ដី​អង្គភាព​សឹក​រង​ស្វាយ​អ​ន្ទ​រ​ត្រូវគេ​លក់​បាត់​មេៗ​យោធា​គ្រប់​ជាន់ថ្នាក់​ឆ្លើយថា ​អត់​ដឹង​ ​

ដី​អង្គភាព​សឹក​រង​ស្វាយ​អ​ន្ទ​រ​ត្រូវគេ​លក់​បាត់​មេៗ​យោធា​គ្រប់​ជាន់ថ្នាក់​ឆ្លើយថា ​អត់​ដឹង​ ​

ព្រៃវែង ៖ ដីឡូត៍​អង្គភាព​សឹក​រង​ស្រុក​ស្វាយ​អ​ន្ទ​រ​ទំហំ​ជាង​២​ហិកតា មាន ទីតាំង​ស្ថិតនៅ​ខាងជើង​ជាប់​របង​សាលាស្រុក ក្នុងភូមិ​ពោធិ​ចិន​ដាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង បច្ចុប្បន្ន​ដី​នេះ​កំពុង​ត្រូវបាន​បិទ​ផ្សាយ​នៅ​ការិយាល័យ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ស្រុក ដើម្បី​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន អ្នកកាន់កាប់​បន្ដ​ដែលមាន​ចំនួន​២៣​រូប ។ ការបិទ​ផ្សាយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ដឹងថា អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​បាន​ឃុ​ប ឃិត​គ្នា​ក្លែង​ទ្រព្យសម្បត្ដិ​រដ្ឋ​មួយ​នេះ​ទៅជា​សម្បត្ដិ​ឯកជន​ព្រោះថា នីតិវិធី​នៃ​ការ ដោះដូរ​ឬ​ផ្ទេរសិទ្ធិ​នេះ​គឺ​គ្មាន​ការធ្វើ​អនុ ប​យោគ​ទេ​ពោលគឺ​គ្មាន​ការឯកភាព​ពី​ក្រសួងការពារជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​នោះទេ​ជា ពិសេស​គឺ​គ្មាន​ការអនុញ្ញាត​ឬ​សេចក្ដីសម្រេច​ពី​នាយករដ្ឋមន្ដ្រី​ឡើយ រីឯ​ការ​ការបិទ​ផ្សាយ​នេះ​នៅសល់​ពេល​តែ​ជិត​១០​ថ្ងៃ ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ចេញ​ប្លង់​កាន់កាប់​ស្របច្បាប់​ជា​ធរមាន​ហើយ ។​
​តាម​ប្រភព ព័ត៌មាន​បានឱ្យដឹងថា ដំណើរការ​នៃ​ការស្នើសុំ​ដោះដូរ​ដី​អង្គភាព​យោធា​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះ គឺមាន​ឈ្មោះ ឡេង ឈី ជា​មេបញ្ជាការរង បច្ចុប្បន្ន ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ស្វាយ អ​ន្ទ​រ​តែម្ដង​និង​ទី​២​គឺមាន​ឈ្មោះ​លន់ សាលី ជា​ប្រពន្ធ​របស់លោក​ឡេង ឈី ដែល​អះអាងថា ជា​ម្ចាស់​ក្រុមហ៊ុន ឡេង​ឈី ដែល​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ សង្ស័យថា​មិនដឹង​ជា​បាន​ចុះបញ្ជី​នៅក្នុង​ក្រសួងពាណិជ្ជកម្ម ហើយ​ឬ​នៅ​នោះទេ ។ ប្រភព​ឱ្យដឹងទៀតថា ដំណើរការ​នៃ​ការ ដោះដូរ​ទីតាំង​ដី​រដ្ឋ​ខាងលើនេះ​គឺមាន​ចុះហត្ថលេខា​ដោយ​លោក​អនុសេនីយ៍ឯក ជា ឈន ពេលនោះ​លោក​ជា​មេ​បញ្ជា ការ​ផ្នែក​សឹក​រង​នៅ​ទីនោះ ប៉ុន្ដែ​ឈ្មោះ ឡេង ឈី ជា​អ្នក​រត់ការ​ទាំងអស់ រីឯ​អ្នក ទិញ​គឺ​ឈ្មោះ​លន់ សាលី ត្រូវជា​ប្រពន្ធ របស់លោក ឡេង ឈី ។​
​ទីតាំង អង្គភាព​នេះ​នៅ​អំឡុង​ឆ្នាំ​១៩៩៨ ត្រូវបាន​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​មាន​ចេញ​ប្លង់​ឬ​បណ្ណ កម្មសិទ្ធិ​ជា​ទ្រព្យសម្បត្ដិ​រដ្ឋ​រួចហើយ​និង​ឈរឈ្មោះ​តំណាង​ដោយ​លោក មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក ។ ទីតាំង​ដី​នេះ​ពេលចេញ​ប្លង់​រួច មាន​ទំហំ​២​ហិកតា​៣២​អា​៧៤​សង់​ទី​អា ស្មើនឹង​២៣.២៧៤​ម៉ែត្រការ៉េ​មាន​ព្រំ ប្រទល់​ខាងជើង​ទល់​ប្រឡាយទឹក​ខាងត្បូង ទល់​របង​សាលាស្រុក​ស្វាយ​អ​ន្ទ​រ ខាង កើត​ទល់​ផ្លូវជាតិ​លេខ​១១​និង​ខាងលិច ទល់នឹង​ប្រឡាយទឹក ។ ប៉ុន្ដែ​អ្វីដែល ចម្លែក​នោះ​នៅក្នុង​ពាក្យស្នើសុំ​ដោះដូរ ដែល​រៀបរៀង​ដោយ​ឈ្មោះ​ឡេង ឈី ចុះ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០០៦ ចុះហត្ថលេខា ដោយ​អនុសេនីយ៍ឯក​ជា ឈន ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​បានដាក់​ទំហំ​ដី​ស្នើសុំ​តែ​៣៥​ម៉ែត្រ គុណ​នឹង​២០៦​ម៉ែត្រ​តែប៉ុណ្ណោះ មិន​ស្មើនឹង​ទំហំ​ដី​ជាក់ស្ដែង ពាក់កណ្ដាល​ផង ប៉ុន្ដែ​ព្រំប្រទល់​វិញ​គឺ យកតាម​ប្លង់​ចាស់​ទាំងស្រុង​គឺ​សុំ​តូច​តែ​ទទួលបាន​ធំ​ដូច​ក្ដី​ប្រាថ្នា របស់​ពួកគេ​មែន គឺ​មានន័យថា​ព័ទ្ធ​យក​ទាំងអស់​តែម្ដង​គឺ ជាង​២​ហិកតា ។​
​ចំពោះ ខ្លឹមសារ​នៃ​ករណី​សុំ​ផ្លាស់ប្ដូរ ទីតាំង​នេះ​លោក​ឡេង ឈី គឺ​ធ្វើ​ត្រឹមតែ កម្រិត​លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​២​តែប៉ុណ្ណោះ ដោយ ឆ្លង​តាមរយៈ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​អ​ន្ទ​រ មេបញ្ជាការ​តំបន់ ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​និង​ប្រធាន​គណៈបញ្ជាការ​ខេត្ដ​តែប៉ុណ្ណោះ ពោលគឺ​គ្មាន ការឯកភាព​ពី​ក្រសួងការពារជាតិ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គ្មាន​អនុក្រឹត្យ អនុ​ប​យោគ​ពីស​ម្ដេច​តេ​ជោ​នាយក​រដ្ឋ មន្ដ្រី​ឡើយ ។ សរុបមក​បើទោះជា​ពួកគេ ដឹងថា​ទង្វើ​ទាំងអស់នេះ​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​ក៏​មន្ដ្រី រៀបចំ​ដែនដី ខេត្ដ​ព្រៃវែង​នៅតែ​លួច​ធ្វើ​សកម្មភាព ស្ងាត់ៗ​វាស់វែង​និង​បំពេញ​ទិន្នន័យ​ក្បាលដី​ដើម្បី​បិទ​ផ្សារ​ឱ្យឈ្មោះ​ឡេ ង ឈី និង ប្រពន្ធ​ឈ្មោះ​លន់ សាលី ព្រមទាំង​បក្ខ ពួក​ធ្វើ​ព្រងើយ  ព្រោះថា​ការបិទ​ផ្សាយ នេះ​ជិត​បានសម្រេច​ហើយ​នៅសល់តែ ជិត​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គ្មាន​អ្នកជំទាស់ ទេ នោះ​គឺ​ក្លាយជា​សម្បត្ដិ​ឯកជន​ហើយ ។​
​លោក​ឡេង ឈី មេបញ្ជាការ​ផ្នែក សឹក​រង​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ជា​អ្នកស្នើសុំ ដោះដូរ​ដី​នេះ​ដើម្បី​លក់​ឱ្យ​ប្រពន្ធ​របស់ ខ្លួន​ឈ្មោះ​លន់ សាលី​នោះ បាន​ប្រាប់ថា ការដោះដូរ​នេះ​មាន​ឯកសារ​អស់ហើយ និង​បាន​បញ្ជូន​ឯកសារ​នោះ​ដល់​មន្ទីរ​សុរិយោដី​ខេត្ដ​រួចរាល់​អស់ហើយ​ដែរ តែ ស្របទៅនឹង​នីតិវិធី​ឬក៏​អត់​នោះ​លោក មិនបាន​ដឹង​ទេ គួរ​សួរ​ទៅ​មេបញ្ជាការ ខេត្ដ​វិញ គឺ​លោក​មឿ​ន សាម៉ន ទើប​ដឹង​ច្បាស់ ។​
​ប៉ុន្ដែ មេបញ្ជាការ​ខេត្ដ​លោក​មឿង សាម៉ន​បាន​ឆ្លើយតប​វិញ​ថា សូម​សាក សួរ​ព័ត៌មាន​នេះ​ទៅ​មេបញ្ជាការ​ស្រុក សួរ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ​ទៅ ព្រោះ​ពួកគេ ជា​អ្នករៀបចំ​ច្បាប់​។​រឿងនេះ លោក​ក្ដាប់ មិនបាន​ច្បាស់​ទេ ។​
​ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ដ​ព្រៃវែង​លោក​នៃ សុផល ថ្លែង​ប្រាប់ថា ការចុះវាស់វែង ជា​ប្រព័ន្ធ​នេះ​គឺ​មិន​ចំពោះ​ថា​ដី​មួយណា នោះទេ គឺ​ចុះ​វាស់​ជាទូទៅ និង​កាន់ កាប់​ជាក់ស្ដែង​នៅតាម​ភូមិ​ឃុំ​នីមួយៗ ចំណែក​ដី​យោធា​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះ  លោក​ក៏បាន​ពិនិត្យមើល​ដែរ ប៉ុន្ដែ​គ្មាន នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទេ ដូច្នេះ​ត្រូវ វាស់វែង​ឡើងវិញ ដើម្បី​បិទ​ផ្សាយ​ត្រៀម ចេញ​ប្លង់ ហើយ​បើ​គ្មាន​ការប្ដឹង​ជំទាស់​ពី ភាគី​ខាង​ណា​ទេនោះ​វា​នឹង​ឈានទៅដល់​ការចេញ​ប្លង់​សម្រេច ។ លោក​បានបញ្ជាក់ ថា រឿងនេះ​គួរ​សាកសួរ​ទៅ​លោក ហេង ហួរ​ដែលជា​មន្ដ្រី​គ្រប់គ្រង​ស្រុក ទើប​ដឹង​ច្បាស់ ។​
​លោក​ហេង ហួរ បាន​ប្រាប់​ឱ្យដឹងថា មន្ដ្រី​របស់លោក បាន​វាស់វែង​ក្នុង​ឃុំ ទាំងមូល មិនមែន​វាស់​តែ​ដី​យោធា​នោះទេ ហើយ​វាស់​ទៅតាម​ម្ចាស់​ដី​ចង្អុល បង្ហាញ​ជាក់ស្ដែង ហើយក៏​ម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya