ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន​សុវណ្ណ​ពិសិដ្ឋ រង​ការ​រិះគន់ថា កំពុង​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ ​

ក្រុមហ៊ុន​សុវណ្ណ​ពិសិដ្ឋ រង​ការ​រិះគន់ថា កំពុង​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ ​

រតនគិរី ៖ ក្រុមហ៊ុន​សុវណ្ណ​ពិសិដ្ឋ ដែល​បាន​បោះ​ទីស្នាក់ការ​នៅក្នុង​ឃុំ​ត្រពាំង​ជ្រេះ ស្រុក​កូន​មុំ និង​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ហង​អា​ញ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ និង​ចោទប្រកាន់ថា កំពុងតែធ្វើការ​ឈូសឆាយ និង​កាប់បំផ្លាញ​ព្រៃឈើ របស់​សហគមន៍​ពួកគាត់ ដែល​គ្រោង​នឹង​រៀបចំ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។
​តាម​លោក ស្រឿង សុខា ប្រធាន​សហគមន៍​ភូមិ​៥ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​សុវណ្ណ ពិសិដ្ឋ​នេះ បានធ្វើ​សកម្មភាព​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៣​មកម្ល៉េះ ដោយបាន​ឆ្លៀតឱកាស​ចូលមក​លួច​ឆ្មក់​កាប់ និង​ដឹកឈើ​ដែលជា​ប្រភេទ​ឈើទាល ជា រណ្តៅជ័រ របស់​ប្រជា​ពល រដ្ឋ និង​ឈើ​ដើម​គគីរ ដើម​កកោះ ផ្តៀក សុ ក្រំ ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ហង​អា​ញ ក៏បាន​ដឹក​គ្រឿងចក្រ​ចូលមក​ធ្វើការ​ឈូសឆាយ​ព្រៃ​ការពារ​របស់​សហគម​ន៍ ដើម្បី​វាទទី​ធ្វើ​អាង​ស្តុក​ទឹក​ផងដែរ​។
​លោក​ប្រធាន​សហគមន៍​ភូមិ​៥ បានឱ្យដឹងថា ព្រៃ​ការពារ​របស់​សហគម​ន៍​ដែល​ត្រូវ​ក្រុមហ៊ុន​ខាង លើ​ធ្វើការ​ឈូសឆាយ និង​កាប់​ទន្ទ្រាន​នោះ គឺមាន​នៅ​កោះ​សំពៅ កោះ​ដំបង ស្ថិតនៅ​ខាងត្បូង​ទ​នេ្ល​មាន​ចំងាយ​៥០០​ម៉ែត្រ ស្រប​បណ្តោយ​ទន្លេស្រែពក មាន​ផ្ទៃដី​សរុប​ជាង​១០​ហិកតា​។
​ទាក់ទិន​នឹង​ករណីនេះ លោក ធឿន ចាន់​ធៀង អភិបាលស្រុក​កូន​មុំ​បាន មានប្រសាសន៍ ថា ករណី​ក្រុមហ៊ុន​ហង​អា​ញ​យក​គ្រឿងចក្រ​ចូលមក​ធ្វើការ​ឈូសឆាយ ធ្វើ​អាង​ស្តុក​ទឹក​នេះ លោក​ពុំ​បានដឹង​នោះទេ ព្រោះ​ក្រុមហ៊ុន​នេះ​ពេល ចូលមក​ពុំបាន​ទំនាក់ទំនង​អាជ្ញាធរ​មូលដ្ឋាន ឬ​មាន​លិខិត​ស្នើសុំ​អនុញ្ញាត ពី​ក្រសួង​មន្ទីរ​ណាមួយ​ឡើយ​។ រីឯ​ក្រុមហ៊ុន​សុវណ្ណ​ពិសិដ្ឋ ដែល​ត្រូវ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា បាន លួច​កាប់​ឈើ​អនាធិបតេយ្យ​ក្នុង​តំបន់​គ្រោង​ធ្វើ​តំបន់​ទេសចរណ៍​នោះ គឺ​ពិត ជាមាន​ប្រាកដ​មែន​។ ប្រជាពលរដ្ឋ​និយាយថា បើ​លោក​អភិបាលស្រុក​បាន​ជ្រាប​ហើយ​គួរ​មាន​វិធានការ ឱ្យបាន​លឿន​បំផុត ព្រោះ​ក្រុមហ៊ុន សុវណ្ណ ពិសិដ្ឋ នេះ​កំពុង​កាប់បំផ្លាញ​ខ្លាំងក្លា​ណាស់​។ ទោះជា​យ៉ាង ណា​ក្តី​កាសែត​អរិយធម៌​មិនអាច​ទំនាក់ទំនង​ក្រុមហ៊ុន​នេះ ដើម្បី​ធ្វើការ​បកស្រាយ​បានទេ កាលពី​ម្សិលមិញ​។​
​ទោះជា​យ៉ាងណាក៏ដោយ លោក​អភិបាលស្រុក​កូន​មុំ​រូបនេះ​បាន​បញ្ជាក់ថា បញ្ហា​នេះ លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ហើយ និង​បាន​ទំនាក់ទំនង​ទៅខាង​បរិស្ថាន​រួចរាល់​ដែរ ដើម្បី​ចាត់វិធានការ ប្រមូល​ឈើ​ដែល​ក្រុមហ៊ុន​សុវណ្ណ​ពិសិដ្ឋ​បាន​អារ និង​កាប់​នោះ​។ ដោយឡែក​ក្រុមហ៊ុន​វៀតណាម​ក៏ត្រូវ​បាន​ហៅ​មក​ធ្វើការ​ណែនាំ​ចំពោះ​ផលប៉ះពាល់ ទាំងឡាយ​ផងដែរ​៕
​ដោយ​៖ ឡុង លឹម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya