ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ថៃចាប់ពលករខ្មែរ៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់

ថៃចាប់ពលករខ្មែរ៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់

ថៃ ៖ ទាហានថៃពទ្ធ័ចាប់ពលករខ្មែរ៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ចំណែកមេខ្យល់រត់គេចខ្លួន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ។ នេះបើយោងតាមការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុមរបស់ថៃ(ខាវ សុទ្ធ)កងពលទាហានទី១១ បន្ទាយសម្ដេចព្រះណាំង ក្លៅ ប្រគល់ភារកិច្ចឲ្យ កងរក្សាសន្តិសុខ របៀបរៀបរយ បើកប្រតិបត្តិការត្រួតពិនិត្យ នឹងចាប់ឃុំពលករ ដែលលបលួចចូលប្រទេសថៃ ដោយខុសច្បាប់ បន្ទាប់ពីមានមុខសញ្ញា ពីអ្នកផ្ដល់ព័ត៍មាន ថាះ មានក្រុមពលករខ្មែរ ចូលមកស្នាក់អាស្រ័យ នៅកណ្ដាលព្រៃល្បាស ខាងក្រោយបន្ទាប់ជួលលេខ៨ បន្ទប់របស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះលេខ27/1 ភូមិ4 ឃុំស្មេត តាយ ស្រុកបាងក្លា ខេត្តចះឆើងសៅ ។

កម្លាំងទាហាន សហការជាមួយកម្លាំងតម្រួតស្រុកបាង ក្លា មន្រ្តីស្រុកបាងក្លា នឹងអាជ្ញាធរមូលដ្ឋាន ចូលទៅត្រួតពិនិត្យឯកសារធ្វើដំណើរ របស់ពលករខាងលើ បើសិនពិនិត្យទៅឃើញថាខុសច្បាប់ ឲ្យចាប់ឃុំភ្លាមៗ។
ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ក្រុមពលករដែលស្នាក់នៅ កណ្ដាលព្រៃល្បះ ខាងក្រោយបន្ទប់ជួល តាមព័ត៍មានផ្ដល់ឲ្យ ពលករទាំងនោះ នាំគ្នារត់បែកខ្ញែក ខ្លះទៅនេះ ខ្លះទៅនោះ ដែលសមត្ថកិច្ចត្រូវបំបែកកម្លាំងគ្នា ចេញតាមចាប់បានមកទាំងអស់ជិត៨០នាក់ មានទាំងប្រុសនឹងស្រី រួមទាំងក្មេងតូចទៀតផង។ចំណែកមេខ្យល់បន្ទាប់ពីប្រតិបត្តិការរបស់សមតថកិច្ចបានរត់គេចខ្លួនបាត់។

ក្រុមពលករខ្មែរដែលបានចាប់ខ្លួនរបស់សមត្ថកិច្ច បានសារភាពថា ពួកគេ ដែលចូលមកស្នាក់នៅនេះប្រាប់ថាកាលពីម៉ោង៣ទៀបភ្លឺ យប់កន្លងទៅ ដែលគ្រប់គ្នា ត្រូវមកស្នាក់នៅបរិវេណនេះ បន្ទាប់មកនឹងមានរថយន្តមកទទួល ដើម្បីបន្តដំណើរទៅខេត្តផ្សេងៗ ដើម្បីរកការងារធ្វើ។

ចំពោះពលករជំហានដំបូង សមត្ថកិច្ចបានឃុំខ្លួនទាំងអស់និងបញ្ជូន ទៅសាលប្រជុំសាលាស្រុកបាង ក្លា ព្រមទាំងទាក់ទងទៅអង្គភាពពាក់ពន្ធ័ ចូលមកត្រួតពិនិត្យលម្អិតម្ដងទៀត ក្រោយពីពិនិត្យជំហ៊ានដំបូង ភាគច្រើនពលកលបលួចឆ្លងដែនតាមរយះមេខ្យចូលមកដោយខុសច្បាប់ ។

បញ្ហាពលករខ្មែរខាងលើដែលសមត្ថកិច្ចថៃចាប់ខ្លួនក្រុមអ្នកព័ត៏មានយើងមិនទាន់មានការបកស្រាយ​ពីមន្រ្តីកម្ពុជាប្រចាំប្រទេថៃឡើយ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya