ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ​លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ​?

​លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ​?

ភ្នំពេញ ៖ ថ្មីៗ​នេះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ​បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​បង្ហើប​ឲ្យ​ដឹងថា​លោក លឹម សម្បត្តិ ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ចំណែក​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ទោះបី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក លឹម សម្បត្តិ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ គឺ​លោក លឹម សម្បត្តិ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​ឲ្យ​ដឹងថា ដោយសារ​លោក លឹម សម្បត្តិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​នោះ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ជាពិសេស​ពាក់ព័ន្ធ​ឯកសារ​ក្រុមហ៊ុននាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​និង​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់លោក លឹម សម្បត្តិ មេ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខ្លះ​ផង​។

​បើតាម​ប្រភពពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក លឹម សម្បត្តិ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួចមក​គឺ​លោក លឹម សម្បត្តិ អនុវត្តន៍​តាម​ជំនាញ​របស់លោក លាង ហៃ អតីត​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក លាង ហៃ បាន​ផ្ទេរ​ទៅធ្វើជា​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បទពិសោធន៍​នៃ​អំពើពុករលួយ​របស់លោក លាង ហៃ កំពុង​ត្រូវបាន​លោក លឹម សម្បត្តិ យកមក​អនុវត្តន៍​យ៉ាង​ប៉ិនប្រសប់​។ លើស​នេះ​ទៅទៀត​លោក លឹម សម្បត្តិ តែងតែ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​លើកឡើងថា បន្ទាប់ពី​លោក លឹម សម្បត្តិ ចូលមក​កាន់តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ពួកគេ​សង្ឃឹមថា​លោក លឹម សម្បត្តិ មិន​យក​គំរូ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក លាង ហៃ ដែល​ត្រូវ​ផ្ទេរចេញ​នោះទេ​។ ប៉ុន្តែ​ជាក់ស្ដែង​ពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិនបាន​ប៉ុន្មាន​ខែ​ផង គឺ​លោក លឹម សម្បត្តិ យក​មេរៀន​នៃ​អំពើពុករលួយ​របស់លោក លាង ហៃ មក​អនុវត្តន៍​យ៉ាង​ពេញបន្ទុក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​ទុក​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya