ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ឃ្លី​ក​ពន្លះ​ម៉ូតូ​គុប​ស្លាប់​៤​នាក់​ ​

ម៉ូតូ​ឃ្លី​ក​ពន្លះ​ម៉ូតូ​គុប​ស្លាប់​៤​នាក់​ ​

តាកែវ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា​បាន​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុងនោះ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ផងដែរ និង​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​រងរបួស​ធ្ងន់ ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦ ក្នុងភូមិ​ត្រពាំង​លាង ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​សិស្សសាលា​ម្នាក់​ឈ្មោះ ជី​ម ថុ​នា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់​ភូមិ​អា​រោង ឃុំ​ស្លា ស្រុក​សំរោង​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ខ​.​ម​១៥៤៥៤ បាន​បើក​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​កណ្តាល​1K-5838​បើកបរ​ដោយ​ប្តី​ឈ្មោះ លុច សុខ អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​ប្រពន្ធ​រួម​ដំណើរ​ឈ្មោះ​ហួរ សុខ​គា អាយុ​២៥​ឆ្នាំ មាន​ផ្ទៃពោះ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ដែរ​រួម​នឹង​កូន​ក្នុង​ផ្ទៃ​ផង ។​ចំណែក​កូនប្រុស​រងរ​បួស​ធ្ងន់​ឈ្មោះ ផន មករា អាយុ​៥​ឆ្នាំ​ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ ចំណែក​អ្នកបើក​ម៉ូតូ​ឃ្លី​ក​ឈ្មោះ ជី​ម ថុ​នា នោះ​ក៏បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដែរ​។ អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​គ្រឿង​នេះ​មិនបាន​ពាក់មួក​ការពារ​សុវត្ថិ ភាព​ទេ​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ទៀតថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ឃ្លី​កបាន​ជិះ​ជែង​នឹង​រថយន្ត​ក៏​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​តែម្តង ។​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ចរាចរ​ស្រុក​បាទី​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​រង់ចាំ​សាច់ញាតិ​ភាគី​ទាំង​២​មក​ដោះស្រាយ​តាមច្បាប់ ៕ ដោយ​៖ គង់ សម្បត្តិ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya