ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » លោកតាអាយុ៧១ឆ្នាំម្នាក់ បានរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្វាយរៀង

លោកតាអាយុ៧១ឆ្នាំម្នាក់ បានរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្វាយរៀង

ខេត្តស្វាយរៀង៖​ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ លោកតាអាយុ៧១ឆ្នាំម្នាក់ បានរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ដោយសារគ្រោះថ្នាក់ ជិះម៉ូតូមិនប្រុងប្រយ័ត្ន បុកគោយន្តពីចំហៀងខាងក្រោយ ស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ លោកតា ឈ្មោះ ចាន់ ចេក អាយុ៧១ឆ្នាំ រស់ភូមិថ្មី ឃុំសំប៊ូរ ស្រុកស្វាយទាបខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដា សេ ១២៥ ឆ្នាំ២០១០ ពាក់លេខស្វាយរៀង ១A៩០៤១ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកគោយន្តដឹកទឹកកក ឈ្មោះ ឈាត សិទ្ធ ភេទ ប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

លោកតាជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ទៅបុកគោយន្តដឹកទឹកកកពីចំហៀងខាងក្រោយ ស្របទិសគ្នា បង្កការភ្ញាក់ផ្អើល ។ លោកតារងរបួសត្រូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ប៉ូលិសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya