ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេគយចលត័ខេត្តសៀមរាបស្រុកពួក លោក ម៉ៅ សាមឿន កាន់តែល្បីល្បាញខាងប្រមូលលុយតាមរបៀប ពុករលួយនឹងជំរិត ប្រជាពលរដ្ឋ?

មេគយចលត័ខេត្តសៀមរាបស្រុកពួក លោក ម៉ៅ សាមឿន កាន់តែល្បីល្បាញខាងប្រមូលលុយតាមរបៀប ពុករលួយនឹងជំរិត ប្រជាពលរដ្ឋ?

សៀមរាប ៖ តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួន មកលក់ចែកចាយតាម ទីផ្សារក្នុងខេត្តសៀមរាប បានឲ្យដឹង ថាការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះ គឺត្រូវបង់លុយតាមការកំណត់របស់លោក ម៉ៅ សាមឿន ដែលជាប្រធានគយចលត័ខេត្តសៀមរាប។

 

ប្រភពពីឈ្មួញទាំងនោះ បានបញ្ជាក់ទៀតថា ពួកគេនិងលោក ម៉ៅ សាមឿនមានទំនាក់ទំនង ជិតស្និទ្ធដូចបងប្អូនទៅ ហើយទើបអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិន គ្រប់មកលក់ចែកចាយដោយ គ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប។ ឈ្មួញខ្លះបានឲ្យដឹងថា ពួកគេបង់លុយ លើតុ បង់លុយក្រោមតុ និងបង់លុយលុយថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាប តាមការកំណត់ បើមិនដូច្នេះទេអាចត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

 

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហើយជួនកាលមានទាំងទំនិញខុសច្បាប់ផងដែរចូលតាមច្រក ប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមាន ជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេមានទំនាក់ទំនង ជាមួយលោក ម៉ៅ សាមឿន ជាមុនទៅហើយ។

 

ទំនិញទាំងនោះមានដូចជា គ្រឿងសំណង់គ្រប់ ប្រភេទ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ដូច្នេះលោក ម៉ៅសាមឿន និង ក្រុមមន្ត្រីក្រោមឱវាទអាចរក ប្រាក់ចំណូលតាមរបៀបពុករលួយបានយ៉ាងច្រើន។ ការដែល លោក ម៉ៅសាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តត្រូវគេដឹងថា ដោយសារអាងខ្នងធំនៅក្នុងអគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួយការពារគ្រប់ពេលវេលាផងដែរ។

 

ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានបង្ហើបឲ្យដឹងដឹងថាលោក ម៉ៅសាមឿននិង បក្ខពួកមួយចំនួនតូចកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មកលក់ចែកចាយក្នុងទីផ្សារខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ។ ឈ្មួញដែលបង្កប់ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរថយន្តទេស ចរណ៍ដឹកជញ្ជូនភ្ញៀវពីប្រទេសយួនចូលមកលក់ចែកចាយនៅក្នុងខេត្តសៀមរាប គឺជាប្រភព ចំណូលដ៏សំខាន់ របស់លោក ម៉ៅ សាមឿន និងបក្ខពួកដែរព្រោះឈ្មួញទាំងនោះត្រូវតែបង់ លុយលើតុ លុយក្រោមតុ និងលុយថ្លៃបាយទឹកតាមការកំណត់ទើបអាចរួចខ្លួន។ ជាងនេះ ទៅទៀតឈ្មួញមួយចំនួននៅតែអាចនាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធ មិនគ្រប់ចូលសៀមរាប យ៉ាងរលូនព្រោះលោក ម៉ៅ សាមឿន និងបក្ខ ពួកគិតតែពីរឿង ប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya