ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនយុវជនម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ បានសម្រេចជាច្រើនលើក នៅបន្ទប់ជួលរបស់ខ្លួន នៅភ្នំពេញ

ឃាត់ខ្លួនយុវជនម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ បានសម្រេចជាច្រើនលើក នៅបន្ទប់ជួលរបស់ខ្លួន នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនយុវជនម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ បានសម្រេចជាច្រើនលើក នៅបន្ទប់ជួលរបស់ខ្លួន ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅខណ្ឌកើតហេតុ (មានសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឃ វ.ទ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅខណ្ឌកើតហេតុ។

យោងតាមសម្ដីពីម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ បានប្រាប់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី កូនគាត់ បានបាត់ចេញពីផ្ទះ ហើយគាត់ និងសាច់ញាតិ ខំដើររកតែមិនឃើញសោះ។ លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេងស្រីរងគ្រោះ កំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ។

ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះ ឲ្យដឹង ទើបម្តាយក្មេងស្រីរងគ្រោះ មកមើលឃើញកូនស្រី នៅក្នុងបន្ទប់របស់ជនសង្ស័យប្រាកដមែន ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យបានសារភាពថា រូបគេ ពិតជាមានការទំនាក់ទំនងស្រទ្បាញ់គ្នា ជាមួយក្មេងស្រីរងគ្រោះ តាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះ បានសម្រេចចំនួន៨ដង ទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង និងបានដាក់ពាក្យបណ្តឹងចោទ ប្រកាន់លើជនសង្ស័យ។ ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya