ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ​រថយន្ត បុក​ម៉ូតូ បណ្តាលឲ្យស្លាប់​ម្នាក់ នៅកោះកុង

​រថយន្ត បុក​ម៉ូតូ បណ្តាលឲ្យស្លាប់​ម្នាក់ នៅកោះកុង

កោះកុង ​៖ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩  ​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក កើតឡើង ១​លើក នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៦-៨៧ នៅ​ចំនុច​អូរ​តា​ព្រំ ស្ថិតនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង រថយន្ត​បង្ករ​ម៉ាក សំ​យ៉ុង ពណ៌​ស្ករ ពាក់​ស្លាក លេខ ភ្នំពេញ 2AP-3641 អ្នកបើកបរ​រត់គេច​ខ្លួន បាន​បុក​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ម​.3059 ភ​.​ព ក្នុងទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ ភូមិ​អូ​តា​សៀវ ឃុំ​គោល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មុខរបរ​កម្មករសំណង​ត្រចៀកកាំ ស្នាក់នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។  កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ចុះ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ជនរងគ្រោះ បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកោះកុង​។ ចំណែក​រថយន្ត​បង្ក​និង ម៉ូតូ កម្លាំង​ជំនាញ​យើង បានធ្វើ​កំណត់ហេតុ រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​ 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya