ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ចោរវ័យក្មេងម្នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្ត មិនទាន់បានសម្រេចផង ត្រូវនគរបាលខណ្ឌ៧មករា ប្រទះឃើញក្របួចជាប់ នៅភ្នំពេញ

ចោរវ័យក្មេងម្នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្ត មិនទាន់បានសម្រេចផង ត្រូវនគរបាលខណ្ឌ៧មករា ប្រទះឃើញក្របួចជាប់ នៅភ្នំពេញ

ភ្នំពេញ៖  កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ៩នៅចំណុចមុខអាគារទី៥ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាល់វង ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរមុខរបរដើររើសអេតចាយ ទីលំនៅផ្ទះមិនពិតប្រាកដក្រោយឃាត់ខ្លួន (ពិនិត្យទឹកនោមឃើញមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ូ សាឃឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ៦អឺ៦ អាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្តមិនបានសម្រេច ពេលជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទ្វាររថយន្ត ភ្លាមនោះត្រូវកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃើញក៏បង្ក្រាបចាប់ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya