ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ជាមនុស្សសតិមិនប្រក្រតី ដើរដេកកណ្ដាលផ្លូវ ត្រូបានរថយន្តបើកកិន កណ្ដាល ខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅភ្នំពេញ

បុរសម្នាក់ជាមនុស្សសតិមិនប្រក្រតី ដើរដេកកណ្ដាលផ្លូវ ត្រូបានរថយន្តបើកកិន កណ្ដាល ខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅភ្នំពេញ

ភ្នំពេញ៖  កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តប អុីនដឺខន ក្បែរផ្សារដើមគ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បុរសរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី បានដើរ ដេកតាមផ្លូវ ជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុក បណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ ។ នៅយប់កើតហេតុ ស្រាប់ តែបុរសរូបនេះ មកដេកកណ្ដាលផ្លូវត្រង់ ចំណុចស្តុប អុីនដឺខន ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកជាច្រើនគ្រឿងបើកកិនចំខ្លួនរងរបួសធ្ងន់ ហើយរថយន្តទាំងនោះ បានបន្តដំណើរទៅបាត់ស្រមោល ។

គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយពួក ពេទ្យទាំងអស់នោះ ។ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ តែបានស្លាប់ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យ ។  សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងយកតម្កល់នៅវត្តទឹកថ្លា ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya