ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ទំនើង បើករថយន្ត បុក​គេ​ហើយ ចុះមក​សម្លុត ទារលុយ​គេ​ទៀត​ ​

បុរស​ទំនើង បើករថយន្ត បុក​គេ​ហើយ ចុះមក​សម្លុត ទារលុយ​គេ​ទៀត​ ​

ភ្នំពេញ ៖​បុរស​ទំនើង​ម្នាក់ ទំនងជា​អ្នករត់ រថយន្តឈ្នួល​ពី​ភ្នំពេញ ទៅតាម​ខេត្ត បាន​បញ្ចេញ​ឫកពា ក្រអឺតក្រទម និង​ប្រើ​អំណាច របស់ខ្លួន​មក​សម្លុត បុរស​ម្នាក់ទៀត ក្រោយ​ពេលដែល បុរស​ទំនើង​រូបនេះ បាន​បើករថយន្ត ទៅបុក​ដៃ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក កញ្ចក់​រថយន្ត ខាងស្តាំ​របស់ខ្លួន ដោយ​សម្លុត​ជនរងគ្រោះ​ឲ្យ សង​តម្លៃ​៣៥​ដុល្លារ ។​
​សាក្សី​ដែល​បានឃើញ ហេតុការណ៍ ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ បាន​និយាយថា​ករណី​បុរស​ទំនើង ប្រើ​អំណាច របស់ខ្លួន ទៅ​សម្លុត​ទារលុយ​ខុស​របៀបនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងជើង​ស្ពាន​ជ្រោយចង្វា ប្រហែល ៥០០​ម៉ែត្រ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥  ។​
​សាក្សី​បាន​បន្តទៀតថា នៅវេលា​ម៉ោង​ខាងលើ​មាន​បុរស​ម្នាក់ និង​ភរិយា​ព្រមទាំង កូនតូចៗ ៣​នាក់ បាន​ចេញពី​ហូបបាយ ពេលព្រឹក នៅក្នុង​ហាង មួយកន្លែង​នៅក្បែរនោះ ដោយ​ធ្វើដំណើរ មក​បើកទ្វារ​រថយន្ត របស់ខ្លួន ម៉ាក​ហាយ​ឡែ​ន​ឌឺ ពណ៌​ស​ពាក់​ស្លាក​លេខ 2Q-6901 ដែល​ចត​នៅតាម​ចិញ្ចើមផ្លូវ ខាងស្តាំ​ដៃ​។​ខណៈ​ជនរងគ្រោះ កំពុង​រៀប​បើកទ្វារ​រថយន្ត​ទៅហើយនោះ​ស្រាប់តែ​បុរស​ទំនើង​រូបនេះ បើករថយន្ត ម៉ាក​កាមរី ឆ្លាម ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7756 យ៉ាង​លឿន តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បើក​ជែង រថយន្ត​មួយគ្រឿង​ទៀត ដែល​កំពុងធ្វើដំណើរ​នៅ​ពី​ខាងមុខ​ក៏​ជ្រុល​ទៅ បុក​ជនរងគ្រោះ​ចំ​ដៃ​ម្ខាង បណ្តាល​ឲ្យ​កញ្ចក់​រថយន្ត​ខាងស្តាំ​របស់​បុរស​ទំនើ​ង​ដាច់​ធ្លាក់​មកក្រោម (​មិន​ធ្លាក់​ដល់​ដី​ទេ )​។​
​ពេលនោះ បុរស​ទំនើង​គួរតែ​ឈប់​រថយន្ត មក​សុំទោស​ជនរងគ្រោះ​ហើយ​សង​ចំពោះ​ការបើក​បុក​ដៃ ម្ខាង​បណ្តាល​ឲ្យ រងរបួស តែ​បែរជា​ចុះមក​សម្លុត និង​ទារលុយ​ថ្លៃ​ដាច់​ធ្លាក់​កញ្ចក់​រថយន្ត​រប​ស់​ខ្លួន ចំនួន​៣៥​ដុល្លារ​ទៅវិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ជនរងគ្រោះ​មាន​ឫកពា​ស្លូតបូត ហួសចិត្ត​គ្រប់ៗ​គ្នា​។​
​សាក្សី​បាន​បន្តទៀតថា ដោយ​មិន​ចង់​នាំ​រឿង​វែងឆ្ងាយ បើទោះបី ដឹងថា​ខ្លួនឯង​មិន​ខុស​ជនរងគ្រោះ​ជា​ម្ចាស់ រថយន្ត ហាយ​ឡែ​ន​ឌឺ​បាន​សុំ​សង​ត្រឹម​១០​ដុល្លារ ដើម្បី​បញ្ចប់រឿង តែ​បុរស​ទំនើង​មិន​ព្រម​ដោយ​នៅតែ​ទាមទារ​៣៥​ដុល្លារ​ដដែល ។​ដោយ​ឃើញ​ទើសភ្នែក យ៉ាង​ដូច្នេះ សាក្សី និង​ប្រជាពលរដ្ឋ បាន​ជួយ សម្របសម្រួល​ឲ្យ​សង​ត្រឹម​១៥​ដុល្លារ តែ​បុរស​ទំនើង រូបនេះ​នៅតែ​មិន​ព្រម ហើយ​ថែមទាំង ចុច​ទូរស័ព្ទ​ទៅ​ស្វែងរក​អន្តរាគមន៍ ពី​បងប្អូន​ទៀតផង ។​
​មួយសន្ទុះ​ក្រោយមក មាន​មន្ត្រីនគរបាល​ម្នាក់ មិនដឹង​ធ្វើការ​នៅ អង្គភាព​ណា​ចុះមក​សម្របសម្រួល ដោយ​ឲ្យ​បុរស​ទំនើង​រូបនោះ យកលុយ​១៥​ដុល្លារ ហើយ​បញ្ចប់រឿង​តែម្តងទៅ​។​
​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គ្មាន​នរណាម្នាក់​ស្គាល់​បុរស​ទំនើង​រូបនេះ​ទេ ប៉ុន្តែ​គេ​សង្ស័យថា ជា​អ្នករត់ រថយន្តឈ្នួល​ហើយ​នៅលើ​រថយន្ត​ខាងមុខ មាន​ពាក់​ស្លាក់ អ​.​ហ ទៀតផង ដូច្នេះហើយ បានជា​ធ្វើ​ឫកពា​មក​សម្លុត​គេឯង​យ៉ាង​ដូច្នេះ ។​
​ក្រោយ​ទទួល​លុយ ១៥​ដុល្លារ ទាំង​មិន​អស់ចិត្ត​នោះ បុរស​ទំនើង​រូបនេះ ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​រិះគន់ថា​ការ​ដាច់​ធ្លាក់​កញ្ចក់​រថយន្ត​នេះ បើ​ជួសជុល​យ៉ាងច្រើន​អស់​ត្រឹម​១​ម៉ឺន​រៀល​ទេពី​ព្រោះ​មិនមែន​បែក​កញ្ចក់​ឡើយ គ្រាន់តែ​របូត​កាវ ប៉ុណ្ណោះ​។​
​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​និយាយថា បើ​មាន​មនុស្ស​ប្រភេទ​នេះ ១​ពាន់​នាក់ សង្គម​ខ្មែរ នឹង​ច្របូកច្របល់ ជាក់​ជាមិនខាន​ឡើយ​៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya