ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ឧកញ៉ា​យ៉ែម កុសល ត្រូវ​ចៅក្រម​ចេញ​ដីកាចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​ឃាតកម្ម

ឧកញ៉ា​យ៉ែម កុសល ត្រូវ​ចៅក្រម​ចេញ​ដីកាចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​ឃាតកម្ម

ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ជា សុខ​ហៀ​ង បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឧកញ៉ា យ៉ែម កុសល  អតីត​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា ២០១៣ ។

បន្ទាប់ពី​ឧកញ៉ា យ៉ែម កុសល  ជាប់ចោទ​ពីបទ ប៉ុនប៉ង ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​ភ្ជាប់​យក​ករណី​បើករថយន្ត បំ​បុក​រថយន្ត​ចត​ទុក​នៅមុខ​ផ្ទះ បណ្តាលឱ្យ​រង​ការខូចខាត និង​ធ្វើឱ្យ​ម្ចាស់ផ្ទះ​៣​នាក់​ប្តី​ប្រពន្ធ​កូនរង​របួសធ្ងន់​និង​ស្រាល កាល ពី​យប់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៣​កន្លងទៅនេះ។

​ដើមបណ្តឹង​ក្នុង​រឿងក្តី​នេះ ឈ្មោះ ទៀត លី​សា ភេទ​ស្រី អាយុ​៤១​ឆ្នាំ ថៅកែ​ហាង​យីហោ នី​តា សាច់​អាំង មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានដាក់ ពាក្យ​ប​ណ្តឹ ផ្ទាល់​មក​តុលាការ​កាលពី​ថ្ងៃទី​២០ មិថុនា ២០១៣ ប្តឹង​ឧកញ៉ា​យ៉ែម កុសល អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​១២២ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​ពីបទ​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។​

​ក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់ថា នៅ​យប់​ថ្ងៃទី​១៦ មិថុនា ២០១៣ មានកម្ម​វិធី​ជប់លៀង នៅ​ផ្ទះ​មួយ​ស្ថិត​នៅក្បែរ​ហាង​យីហោ​នី​តា​សាច់​អាំង ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៧៦ ផ្លូវ​លេខ​៣ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ក្នុង​កម្មវិធី​ជប់លៀង​នេះ​មានការ​ជួបជុំ​សុទ្ធតែជា​អ្នក​ស្គាល់ រាប់អាន​គ្នា ហើយ​ក្នុងនោះ ក៏មាន​វត្តមាន​ឧកញ៉ា យ៉ែម កុសល និង​ក្រុមគ្រួសារ​លោក​នី សាត បានមក​ចូលរួម​ផងដែរ​។ ពេល​កំពុង​ផឹកស៊ី​នេះ​មានទំនាស់​ពាក្យសម្តី​បានកើត​ឡើង​រវាង​ឧកញ៉ា យ៉ែម កុសល និង​លោក នី សាត ពី​រឿង​ដែល​លោក នី សាត ជំពាក់​ប្រាក់ ឧកញ៉ា យ៉ែម កុសល ២​ពាន់​ដុល្លារ ។ ពេល​ទំនាស់​បាន​ត្រូវ​បញ្ចប់​ក្រុមគ្រួសារ​លោក​នី សាត បាន​ដឹក​ប្រពន្ធ និង​កូន​ចេញពី​ពិធីជប់លៀង​នេះ​ភ្លាម ដោយ​មកឈរ​នៅមុខ​ហាង​របស់ខ្លួន​។

​ចំណែក ឧកញ៉ា​យ៉ែម កុសល ក៏បាន​ចេញពី​ពិធីជប់លៀង​នេះដែរ រួច​ឡើង រថយន្ត​ម៉ាក​រ៉ែ​នរូ​វើ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 23 23 បើ​កបំ​បុក​លោក​នី សាត និង​ប្រព​ន្ឋ​កូន បណ្តាលឱ្យ​លោក នី សាត ដាច់​សរសៃ​កែងជើង​ស្តាំ​ង កូនស្រី​បាក់ក​ដៃស្តាំ និង​ភរិយា​ដួលសន្លប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​ដោយ​មិនទាន់​អស់​ល្បឿន​រថយន្ត​នេះ​បាន​បន្ត​ទៅបុក​រះ​ផើងផ្កា​បែក​អស់ មួយចំនួនរួច ឧកញ៉ា​យ៉ែម កុសល បាន​ថយ​រថយន្ត​យ៉ាង​លឿន​ជ្រុល ទៅបុក​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​បណ្តាលឱ្យ​ខូចខាត ហើយ​ឧកញ៉ា​យ៉ែម កុសល បើករថយន្ត​គេចខ្លួន​តែ​ម្តង​។​

​ពាក្យបណ្តឹង​ដដែល​បាន សំណូមពរ​ឱ្យ​តុលាការ​ផ្តន្ទាទោស​ឈ្មោះ​យ៉ែម កុសល ឱ្យ​តឹងរ៉ឹង និង​ទាមទារ​សំណងសរុប​១៥​ម៉ឺន​ដុល្លារ ៕ ដោយ​៖ នាយ​ដន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya