ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេគយចល័ត ហុង សាវុធ កាប់ឆៅៗរាល់ឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ?

មេគយចល័ត ហុង សាវុធ កាប់ឆៅៗរាល់ឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ?

ខេត្តបាត់ដំបង៖ ភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពាក់ព័ន្ធនិងអំពើពុករលួយ តាមរយៈបង្ខំអោយឈ្មួញបង់លុយ ជាក្បាលឡាន និងក្រុមហ៊ុនដឹកជញ្ជូនបង់ជាខែ ជាក្បាលឡាន និងឃុបឃិតជាមួយឈ្មួញដឹកទំនិញបង្កប់តាមឡានតាក់ស៊ី ឡានក្រុង កាន់តែរីកសុះសាយនូវការប្រព្រឹត្តដោយ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ដែលកំពុងដាក់ស្នាក់ការតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខអតីតៈរោងម៉ាស៊ីនកិនស្រូវ(ហុង ឡុង) ឃុំអូរតាគី ស្រុក-ខេត្តបាត់ដំបង រកចំណូលដោយសកម្មភាពកៀបជម្រិតឈ្មួញបានប្រភពសេដ្ឋកិច្ចយ៉ាងច្រើនក្នុង១ខែៗ ក្រៅពីខ្ទង់ចំណូលបង់ពន្ធជូនរដ្ឋ ដែលគេសង្ស័យថា៖ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ រកចំណូលនេះបង់អោយថ្នាក់លើ និងជាកញ្ចប់ផងដែរបំពេញតម្រូវការ លោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈលោកប្រធានរូបនេះ ត្រូវបានប្រើប្រាស់ឥទ្ធិពលលោកប្រតិភូ កៀបទៅលើឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន កំណត់អោយបង់លុយ តាមតែការទាមទារលើបបូមាត់របស់ខ្លួនកំណត់។

លោក ហុង សាវុធ ពីមុនជាមេគយ១រូបនៅកែវផុស ហើយក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារនៅខេត្តបន្ទាយមានជ័យ ។ គាត់នៅខេត្តបន្ទាយមានជ័យបានជិត១ឆ្នាំ ក៏រត់ការទិញយកតំណែងខ្លាញ់ជាប្រធាន ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ដែលមានដែនសមត្ថកិច្ចក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់ ,និងខេត្តកំពង់ឆ្នាំង រហូតដល់បច្ចុប្បន្នបាន នឹងកំពុងពង្រីកឥទ្ធិពល អោយឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ស្គាល់ ខ្លាច គិតគូរ បង់លុយជាក្បាលឡាន ជាប្រចាំខែ ដើម្បីជាចំណូលទប់ទល់តំណែង។

ឈ្មួញបានបង្ហើបថា៖ ទាំងការដឹកជញ្ជូន ទំនិញឡានតូច ឡានធំ ដោយអំពើរត់ពន្ធ ,បង់ពន្ធមិនគ្រប់ ,បងពន្ធគ្រប់ ,បង់ពន្ធក្លែងភេទទំនិញ ,ករណីនាំចូលទំនិញ(គោ) ប្រកាសពន្ធ(ក្របី) , ជាដើម គឺមិនអាចគេចផុតពីក្រសែភ្នែក លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នោះឡើយ ត្រូវចូលបង់លុយ ត្រូវគិតខែ បើមិនបំពេញតម្រូវការលោក ហុង សាវុធ ទេប្រឈមបង្ក្រាបចាប់ ឃាត់បង្កអោយខាតពេលវេលា ដែលមេគយចល័តរូបនេះ រកគ្រប់វិធានការក្នុង ទិសដៅទាញយកប្រយោជន៍(កញ្ចប់ពុករលួយ) ជាងការគិតបង្ការ និងបង្ក្រាបអំពើរត់ពន្ធ ដើម្បីជាចំណូលពន្ធរបស់រដ្ឋ។ សព្វថ្ងៃទំនិញដឹកចេញមកពីច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន, ច្រកអន្តរជាតិដូង ,ច្រកអូរអន្លក់, ច្រកអូររំដួល,ច្រកKM13ច្រកអន្តរជាតិភ្នំដី , ច្រក៤០០, ខេត្តបាត់ដំបង។ និងច្រកអន្តរជាតិប៉ោយប៉ែត, ច្រកម៉ាឡៃ,ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គ្រប់គ្រងនោះ អោយតែបែចូលផ្លូវជាតិលេខ៥ គឺជាឆ្នាំងបាយ លោក ហុង សាវុធ ដោយគេចមិនរួចដាច់ខាត។

ជាធម្មតាគ្រប់ឈ្មួញដឹកទំនិញប្រភេទឡានយីឌុប ត្រូវបង់ក្បាលឡានចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ដែលក្នុង១ថ្ងៃៗដឹកឆ្លងកាត់រាប់សិបគ្រឿង ហើយឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូន មានចំណុចខ្សោយត្រង់បង់ពន្ធមិនគ្រប់ នាំចូលទំនិញផ្សេង ប្រកាសពន្ធផ្សឹង ដូច្នេះ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ កាប់ឆៅៗ ទាមទារបានតាមអំពើចិត្ត លើបបូមាត់គាត់កំណត់។

ថ្មីៗនេះ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ បង្ក្រាបចាប់ឡានពាក់ស្លាកលេខ(ខម) ប៉ុន្តែចាប់បណ្តើរ ដោះលែងបណ្តើរ សំខាន់រឿងលុយ។ ដោយឡែកករណីឡានក្រុងដឹកជញ្ជូនអ្នកដំណើរ មានការលួចបង្កប់ទំនិញគេចពន្ធក៏លោក ហុង សាវុធ តម្រូវអោយបង់ក្នុង១ខែ ឡាន១គ្រឿងចាប់ពី៥លាន ទៅ៧លានរៀល។ បញ្ហានេះខាងក្រុមឡានក្រុងស្រែកគ្រប់ៗគ្នា មិនមានសមត្ថភាពបង់ មិនហ៊ានបន្តលោតឆ័ត្រ ដោយសារខ្លួនត្រូវចំណាយលើសមត្ថកិច្ចច្រើនស្ថាប័នពេក ទើបលោក ហុង សាវុធ ប្រើស្ទីលអោយឈ្មួញ(អាចជាបណ្តាញរបស់ខ្លួន) លួចបង្កប់ទំនិញតាមឡានក្រុង ហើយខាងគយជាអ្នកបង្ក្រាបដើម្បីចោទប្រកាន់លើបទល្មើស លួចដឹកជញ្ជូនបង្កប់ទំនិញដោយអំពើរត់ពន្ធ អោយក្រុមហ៊ុនឡានក្រុងចូលចចារ ។ បញ្ហានេះខាងក្រុមហ៊ុនឡានក្រុងបានអះអាងថា៖ ពួកខ្លួនប្រកាសមិនដឹកទំនិញរត់ពន្ធ បើអ្នកដំណើរមានទំនិញហើយបង់ពន្ធស្របច្បាប់ទើបខាងក្រុមហ៊ុនដឹក ប៉ុន្តែខាងម្ចាស់ទំនិញគាត់មិនបានបង់ពន្ធ ក៏ត្រូវខាងគយចល័ត លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ បង្ក្រាបក្នុងការដឹកជញ្ជូនជាក់ស្តែង ពួកគាត់ចេញមកបកស្រាយ និងបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទំនិញហើយ ហេតុអីបង្ខំចិត្តចាប់ឡានគាត់ទុកមិនព្រមដោះស្រាយតាមនីតិវិធី ..? ខាងក្រុមហ៊ុនឡានក្រុងប្រឈមចូលខ្លួនមកដោះស្រាយ ដោយសារជាប់តៃកុងឡានជាអ្នកដឹក មានអ្នកដំណើរបង្កប់អីវ៉ាន់រត់ពន្ធ ដូច្នេះសិក្សាស្រាវជ្រាវ ដឹងថាដៃកុងឡាន និងខាងក្រុមហ៊ុនឡានក្រុងមិនពាក់ព័ន្ធហើយ គួរតែខាងគយចល័ត ហៅម្ចាស់ទំនិញមកពិន័យ និងបង់ពន្ធតាមច្បាប់គយ មិនត្រូវកៀបតែខាងឡានក្រុង តាមកំហឹងដែលខ្លួនទាមទារអោយគេបង់ក្បាល ដល់គេរត់ការបង់មិនរួច យកស្នៀតរបៀបនេះមកជាន់ករ អ្នករកសុីនោទេ..?
ពាក់ព័ន្ធករណីនេះ សារព័ត៌មមានមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya