ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ឃុបឃិត​ឲ្យ​ឈ្មួញ​កាយ​ដីភ្នំ​លក់ ?

លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ឃុបឃិត​ឲ្យ​ឈ្មួញ​កាយ​ដីភ្នំ​លក់ ?

ជុំវិញ​បញ្ហា​នេះ​ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​ជីក​កកាយ​ដីភ្នំ​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។

ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត ក៏ដូចជា​ពី​សំណាក់​លោក ជា កក្កដា ទើប​ក្រុម​ឈ្មួញ​អាច​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ចង្កេះភ្នំ​តូច ក្នុងភូមិ​ពោធិ៍​អណ្ដោត ឃុំ​ជើងភ្នំ ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​សុខ​ស្រួល​។ បើតាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពោធិ៍​អណ្ដោត បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​មុន​ពួកគាត់​ជាង​៨០​គ្រួ​សារបាន​ផ្ដិតមេដៃ​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាឃុំ​ជើងភ្នំ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ពី​ផលប៉ះពាល់​ដោយសារ​អាជីវកម្ម​កាយ​ដីភ្នំ​នោះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ចាត់វិធានការ​ដោះស្រាយ​ឡើយ​។

 

ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីភ្នំ​នៅ​ចំណុច​ចង្កេះភ្នំ​តូច កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ជីក​កកាយ​អាចម៍ដី​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​មេឃុំ​ជើងភ្នំ ក៏ដូចជា​អភិបាលស្រុក​បាភ្នំ លោក ទេព ភា​រុណ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពោធិ៍​អណ្ដោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ក្រុម​ឈ្មួញ​ជីក​កកាយ​ដី​ចង្កេះភ្នំ​តូច ធ្វើ​អាជីវកម្ម​ជាបន្ទាន់​ព្រោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍​អណ្ដោត បាន​ឲ្យ​ដឹងថា អាជីវកម្ម​កាយ​ដី​ចង្កេះភ្នំ​តូច បានកើត​ឡើង​ជាង​មួយខែ​មកហើយ បើ​គិតពី​បរិមាណ​អាចម៍ដី គឺ​រាប់ម៉ឺន​ម៉ែត្រគូប​ហើយ​ដីព្រៃ​ជើងភ្នំ ដែល​គេ​ជីក​កកាយ​រួច​មាន​ទំហំ​ប្រមាណ​មួយ​ហិកតា​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា កក្កដា តែង​ចាត់ទុក​អាជីវកម្ម​កាយ​ដីភ្នំ​លក់ ឬ​អាជីវកម្ម​រណ្ដៅ​ដី​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់ បើទោះបី​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ភូមិ​ពោធិ៍​អណ្ដោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កាយ​ដី​ចង្កេះភ្នំ​តូច ធ្វើ​អាជីវកម្ម​បន្តទៀត​ព្រោះ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​អ្នកភូមិ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya