ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់មួយរំពេច នៅកំពង់ឆ្នំាង

បុរសម្នាក់ ស្លាប់មួយរំពេច នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:  កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៣-៧៤ ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យមនុស្សស្លាប់។

ម៉ូតូម៉ាក YAMAHA SIRUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-5619 អ្នកបើកបរឈ្មោះ ប៉ាល់ សំណាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងខ្ទម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីជើងទៅត្បូង បានដួល ក៏ត្រូវរថយន្តធុនធំ (មិនស្គាល់ម៉ាក) កិនពីក្រោយ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ រួចបើករត់គេចបាត់។

សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya