ព្រះសីហនុ ៖ តាមប្រភពព័ត៌មាន ដែលស្និទ្ធនឹងស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៩នេះ បុរសជនជាតិចិនម្នាក់ ដែលជាមេក្លោង បង្ហោះវីដេអូឃ្លីបខ្លីមួយ ដែលមានខ្លឹមសារគំរាមកំហែងបង្កអសន្តិសុខនៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលចិន ចាប់ខ្លួនបានហើយ នៅប្រទេសចិន។
ក្រុមមន្រ្តីអះអាងថា មេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គម្រាមដល់សន្តិសុខ ខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ក្រោយពីប្រតិបត្តិការដ៏សកម្មរបស់ខ្លួន។
ប្រភពដដែលបន្តថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើ ខ្លួនផងនោះ បានឲ្យដឹងថា ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណងរឺចេតនាអាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េច បានជាវីដេអូ ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នា។ “ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ៕