ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៉ា សុជាតិ​វង្ស ៖ គណបក្សប្រឆាំង​មាន​ចេតនា​បំបែក​ប្រទេស​កម្ពុជា ជា​២ ​

លោក ប៉ា សុជាតិ​វង្ស ៖ គណបក្សប្រឆាំង​មាន​ចេតនា​បំបែក​ប្រទេស​កម្ពុជា ជា​២ ​

ភ្នំពេញ​: អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​និយាយថា “​គណបក្សប្រឆាំង មាន​ចេតនា បំបែក​ប្រទេស​កម្ពុជា ជា​២ ” បន្ទាប់ពី​លោក​បាន​ឆ្លុះបញ្ចាំង តាមរយៈ​ការ​ញុះញង់ របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា​កើតឡើង នៅក្នុង​បាតុកម្ម នាពេល​កន្លងមកនេះ​។​

​នៅក្នុង​ពិធី​សម្ពោធ ក្រុមហ៊ុន ស៊ី​ញ ហាក់​ហ៊ួ​ត លក់​គ្រឿងសំណង់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ កាលពី​ល្ងាច​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៤ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ករ​បញ្ហា​អសន្តិសុខ​ជាច្រើន ដូចជា​ប៉ះពាល់​ដល់​អាជីវករ កម្មករ សិស្សានុសិស្ស អ្នកវិនិយោគ ពិសេស​មាន​ចេតនា​ហែក​កម្ពុជា​ជា​ពីរ នៅក្នុង​ដំណាក់កាល ចុងក្រោយ​នេះ​ខ្មែរ ទទួលបាន​សុខសន្តិភាព ឯកភាព​ជាតិ​ជា​ធ្លុង​មួយ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹក​នោះ​ប្រទេស បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​ខិតខំ​កសាង​សន្តិភាព និង​ទាក់ទាញ​អ្នកវិនិយោគ ចូលមក ក្នុងប្រទេស​កម្ពុជា ដើម្បី​ប្រយោជន៍​ដល់​ប្រជាជាតិ និង​ប្រជាជន​ដែល​ខុសពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​បង្ក​នូវ​អសន្តិសុខ និង​អស្ថេរភាព​សង្គម​។​

សូមបញ្ជាក់ថា លោក​សម រង្ស៊ី និង​លោក​កឹម សុខា កំពុង​ផ្តើម​ដឹកនាំ​ធ្វើបាតុកម្ម​ជាថ្មី នៅ​ខេត្តសៀមរាប ,​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដែលជា​ចលនា​បំផុស ទាមទារ​ឲ្យ​មានការ​ទំលាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ជាថ្មី ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលជោគជ័យ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយមាន​សម្លេងឆ្នោត​ភាគច្រើន លើសលុប​គឺ ទទួលបាន ៦៨ អាសនៈ ក្នុងចំណោម ១២៣ អាសនៈ នៃ​សភាជាតិ នីតិកាល​ទី​៥​នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya