ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកស្វាយ សំអ៊ាង មើលមិនឃើញលោក នួន សារ៉ន អភិបាលស្រុកកែវសីម៉ា ឃុបឃិតអោយឈ្មួញ ដឹកជញ្ជូនឈើ ទៅវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងង៉ាំដី យ៉ាងគគ្រឹកគគ្រេង ?

លោកស្វាយ សំអ៊ាង មើលមិនឃើញលោក នួន សារ៉ន អភិបាលស្រុកកែវសីម៉ា ឃុបឃិតអោយឈ្មួញ ដឹកជញ្ជូនឈើ ទៅវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងង៉ាំដី យ៉ាងគគ្រឹកគគ្រេង ?

ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើ ឆ្លងដែនខុសច្បាប់ ទៅប្រទេស វៀតណាម បានកើតឡើងវិញ យ៉ាងគំហុក តាមច្រកទ្វេរភាគីឡាប៉ាខេ និងច្រករបៀងង៉ាំដី គឺឈ្មួញប្រើប្រាស់ រថយន្តសាំយ៉ុង ជាមធ្យោបាយដឹកជញ្ជូន មានជាប្រភេទឈើសុក្រំ កកោះ គគី ជាដើម ដែលពួកគេបានប្រមូលទិញពីតំបន់ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកឆ្លងទៅប្រទេសវៀតណាម ទាំង យប់ទាំងថ្ងៃ ក្នុងនោះមេឈ្មួញ បានប្រើឡានសាំយ៉ុង ចំនួន៨គ្រឿងដើម្បីដឹកជញ្ជូនឈើទៅមកៗ ប្តូរវេនគ្នា ដូច្នេះអាចក្នុងថ្ងៃមានមិនតិចជាង៤០ ទៅ៥០ គ្រឿង នោះឡើយ។

 

បើទោះជាសមត្ថកិច្ច អាជ្ញាធរ ជំនាញ មានទាំងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ឯទៀត ព្យាយាមលាក់បាំងដើម្បីផលប្រយោជន៍ក៏ដោយក៏ប្រភពគួរអោយ ជឿទុកចិត្ត បានបង្ហើបថា មេឈ្មួញធំ ជាមនុស្សចំណូលថ្មី និងកំពុងមានបង្ហាញឥទ្ធិពលនិងជាឈ្មួញផង ជាមេក្លោងរត់ការផងនិងចេញមុខ យកលុយ ពីវៀតណាម មកចាត់ចែងរត់ការផង ខណៈមានឱកាសច្រើន ក្នុងការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើនាសម័យច្បាប់រិតបន្តឹងនេះ និងទទួលផលក្នុងកម្រិតខ្ពស់ដោយអោយឈ្មោះ លីន និង ប៉ោ ហ៊ាង ម្ចាស់ផ្ទះសំណាក់ ជាអ្នកចេញមុខ ចេញមាត់ ។

 

ប្រភពបញ្ជាក់ថា ឈើខុសច្បាប់ទាំងនោះភាកច្រើនឈ្មួញ បានប្រមូលទិញ ពីចំណុចស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយដឹកតាមគោយន្តកែច្នៃ គោយន្តកន្ត្រៃ យកមកទីតាំង ស្តុកឈើខុសច្បាប់គឺ ទី១/ ឈ្មួញឈើដឹកជញ្ជូន តាមសាលាស្រុកចាស់ មកស្តុកនៅនៅចំណុចភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីម៉ា និងចំណុចទី២/ ទីតាំងស្តុកឈើនៅក្នុងចំការកៅស៊ូ ក្រោយផ្ទះលោក ឃិន ម៉េងស្រេង ។ឈ្មួញដឹកជញ្ជូន ឈើបន្តឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងង៉ាំដី ដោយប្រើប្រាស់រថយន្តសាំយ៉ុង ជាមធ្យោបាយ ដែល១យប់មិនតិច៥០គ្រឿងនោះឡើយ ក្រោមក្រសែភ្នែក លោក នួន សារ៉ន អភិបាលស្រុកកែវសីម៉ា និងជាប្រធានគណះកម្មការឯកភាពស្រុក កែវសីម៉ា។

 

ហើយគេមិនច្បាស់ទេថា តើក្នុងមួយយប់ មេឈ្មួញឈ្មោះទាំងនោះបានផ្តល់ផល ប្រយោជន៍យកទៅជូនលោកខេត្ត បង់ជូនលោក នួន សារ៉ន អភិបាលស្រុក កែវសីម៉ា និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាមេឈ្មួញទាំងនោះ អាចយកស្បែកថ្នាក់ខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ ទៅពង្រឹង ពង្រីកមុខជំនួញ រកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ របស់ខ្លួន កាន់តែអនាធិបតេយ្យ ខ្លាំងឡើង ដោយមិនខ្វល់ការរឹតបន្តឹង របស់ប្រមុខរាជរដ្ឋាភិបាល សោះឡើយ។ ករណីនេះមិនអាចទទួលការបញ្ជាក់ពី សមត្ថកិច្ចជំនាញបាននៅឡើយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya