បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ មករា ២០១៤ ដើម្បីជួបសមាជិកសំខាន់ៗ និងកៀងគរអ្នកគាំទ្របក្សរបស់ខ្លួនឱ្យទៅចូលរួមធ្វើមហាបាតុកម្ម នៅរាជធានីភ្នំពេញនាចុងខែមករាខាងមុខនេះ។
គណៈប្រតិភូគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា មកកាន់ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ មករា ក្នុងគោលបំណងជួបពិភាក្សាជាមួយសកម្មជនសំខាន់ៗប្រហែល៣.០០០នាក់នៅ ទូទាំងខេត្ត។ មិនតែប៉ុណ្ណោះមន្ត្រីរូបនេះថា មេបក្សប្រឆាំងទាំង២រូបក៏នឹងកៀងគរអ្នកគាំទ្ររបស់ខ្លួនឱ្យទៅ ចូលរួមធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញនាចុងខែមករាខាងមុខ នេះផងដែរ។
ការជួបជុំគ្នានេះមានរយៈពេលជិត២ម៉ោងដែលធ្វើឡើងនៅទីស្នាក់ការ បក្សសង្គ្រោះជាតិនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ហើយគណៈប្រតិភូនឹងបន្តដំណើរឆ្ពោះទៅភ្នំពេញវិញ ដោយមិនមានការហែក្បួនបាតុកម្មទេ។
ជុំវិញដំណឹងមេបក្សប្រឆាំងមកកាន់ខេត្តបាត់ ដំបងនេះដែរ នៅព្រឹកថ្ងៃទី១១ មករា នេះគេសង្កេតឃើញកម្លាំងសមត្ថកិច្ចប្រដាប់ដោយកាំភ្លើងគ្រប់ដៃបាន ដាក់ពង្រាយតាមបណ្តាគោលដៅសំខាន់ៗនានាក្នុងក្រុងបាត់ដំបងក្នុង បំណងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្រែងមេបក្សប្រឆាំងដឹកនាំសមាជិករបស់ខ្លួនដង្ហែ ក្បួន ឬធ្វើបាតុកម្ម ៕