ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅក្រុមទី៣២ ភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ចាប់ ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ពេជ្រ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកតាឡី ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ ឃីម រុន ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះមុនីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថ កិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវកសាងសំណុំបញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវ ច្បាប់ ៕