ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ​ពីបទ​លួច​ដុំ​ភ្លើង អ្នក​រើស​អេតចាយ​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ​

​ពីបទ​លួច​ដុំ​ភ្លើង អ្នក​រើស​អេតចាយ​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅ​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។ អ្នកដើរ​រើស​អេ​ត ចាយ​ពីរ​នាក់ ដែល​ស្នាក់​នៅក្នុង អង្គការ​កសាង ស្ថិតនៅ ភូមិ​ត្នោ ត ជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ត្រូវបាន​ជនរងគ្រោះ ចាប់​ប្រគល់ឱ្យ​សមត្ថ កិច្ច​មូលដ្ឋាន ក្រោយពី ពួកគេ​ពួក​ទាំងពីរ​នាក់ លួច​ម៉ូ​ទ័​រ​ដុំ​ភ្លើង ។​

ជនសង្ស័យ​ទាំងពីរ នាក់ គឺជា​អ្នកដើរ​រើស​អេតចាយ ហើយ​ស្នាក់ នៅក្នុង​អង្គការ​កសាង ប៉ុន្ដែ​ពួកគេ ពេល​កំពុង ដើរ​រើស​អេតចាយ​នោះ ក៏​ឆ្លៀតឱកាស​ចូល លួច​ម៉ូ​ទ័​រ​ដុំ​ភ្លើង​ពី​ផ្ទះ​លោក​ម៉េង ហុង នៅ ចំណុចកើតហេតុ​ខាងលើ ប៉ុន្ដែ​ត្រូវបាន​ជន រងគ្រោះ​ឃើញ​ទាន់ ស្រែក​ឆោឡោ​ចាប់​ប្រគល់ ឱ្យ​សមត្ថកិច្ច​តែម្ដង ។ សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទី​១ ឈ្មោះ​គឹម មករា អាយុ​២៦​ឆ្នាំ ទី​២ ឈ្មោះ ទូច សុភ​ក្ដ្រ អាយុ​១៦​ឆ្នាំ ។​

​យ៉ាងណាក៏ដោយ ជនសង្ស័យ​ទាំងពីរ នាក់ ត្រូវបាន​សមត្ថកិច្ច អប់រំ​និង​ធ្វើ​កិច្ចសន្យា រួច​បញ្ជូនទៅ​អង្គការ​កសាង​វិញ ដោយសារ តែ​ពួកគេ​ទាំងពីរ​មាន​ជំងឺ​ជាប់​ខ្លួន​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya