ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សមរង្ស៊ី​និង លោក​កឹម សុខា បន្ត​ចុះ​ជួប​សកម្មជន​បក្ស​ខេត្តបន្ទាយមានជ័យ

លោក​សមរង្ស៊ី​និង លោក​កឹម សុខា បន្ត​ចុះ​ជួប​សកម្មជន​បក្ស​ខេត្តបន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ សៅរ៍ ទី​១១ ខែមករា ឆ្នាំ​២០១៤​នេះ បាន​បន្ត​ចុះ​ជួប​ជាមួយ​សកម្មជន​បក្ស និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ស្រុក សេរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​។​
​នៅក្នុង​ជំនួប​នោះ គេ​សង្កេតឃើញ​មាន​សកម្មជន​បក្ស និង​ក្រុម​អ្នកគាំទ្រ​មកពី​តាម​បណ្តា​ស្រុក​នានា ប្រមាណ​ជា ៥០០​នាក់​។​
​លោក សម រង្ស៊ី និង លោក កឹម សុខា ក្រោយពី​មហា​បាតុកម្ម​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បំបែក​ដោយ កងកម្លាំង​របស់​រាជ​រដ្ឋាភិបាល ក្នុង​បំណង​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ធានា​និរន្តរភាព នៃ​ចរន្ត​សេដ្ឋកិច្ច នោះ បាន​បង្កើន​បេសកកម្ម​របស់ខ្លួន​ចុះ​ទៅតាម​បណ្តា​ខេត្ត​វិញ​ម្តង ក្នុង​បំណង​ស្តាប់​មតិ​អ្នកគាំទ្រ ក៏ដូចជា​បង្ហាញ ជំហរ​របស់​បក្ស​។​
​ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ខែមករា លោក សម រង្ស៊ី មិនបាន បង្ហាញ​ជំហរ ឬ​ចេតនា​ក្នុង​ការចរចា​ជាមួយ​គណបក្ស កាន់អំណាច បញ្ចប់​វិបត្តិ​បញ្ហានយោបាយ​ឡើយ សា​រន​យោ បាយ​របស់លោក នៅតែ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ចេញពី​តំណែង​ដដែល​។​
​លោក សម រង្ស៊ី ក៏បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​ទេសចរណ៍​ខេត្តសៀមរាប ព្រមទាំង​អំពាវនាវ ឲ្យ​ក្រុម​អ្នកគាំទ្រ​ខ្លួន និង​ក្រុមអ្នកតវ៉ា​ម៉ូតូ​កង់​បី​រឿង​តម្លៃ​ប្រេង ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ​។​
​បើតាម​ការគ្រោងទុក​ក្នុង​បេសកកម្ម​ចុះ​ជួប​សកម្ម និង​អ្នកគាំទ្រ​តាម​ខេត្ត​នោះ នៅ​ថ្ងៃទី​១១ ខែមករា នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​នឹង​ចុះទៅ​ជួយ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​ខេត្តបាត់ដំបង​ផងដែរ​៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya