ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ផ្សេងគ្នា​

ជនសង្ស័យ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ផ្សេងគ្នា​

ភ្នំពេញ៖​ជនជាប់សង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន បាន​បន្តបន្ទាប់​នៅ​ចំណុច​ផ្សេងគ្នា និង​ជាប់ចោទ​បទល្មើស​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​២​នាក់​ជាប់​សង្ស័យ​ពីបទ​ឆក់​ខ្សែក​បានសំរេច និង​ម្នាក់ទៀត​ជាប់​ពី បទ​លួច​កាច់ក​ម៉ូតូ​។​

​ករណី​ទី​១ គឺ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ក្រសួងមហាផ្ទៃ​បាន​ដេញ​ព័ទ្ធ​ចាប់​​​ជនសង្ស័យ​បាន​ម្នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ក្នុងខណៈដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ហើយ​ធ្វើ សកម្មភាព​ឆក់​ខ្សែ​-​ក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច នៅ​ចំណុច​ផ្លូវ​លេខ ១៨៩ សង្កាត់​បឹងកក់​ទី ១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ២០ និង ២០​នាទី​យប់​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៣។

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នេះ គឺមាន​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​តាម​បណ្តោយ​ផ្លូវ​លេខ ១៨៩ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ខណៈនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ស្លៀក​ពាក់​ស៊ីវិល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង បាន​ជិះ​មក​ក្បែរ​ស្ត្រី​រងគ្រោះ​ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​ខ្សែ​-​ក បានសម្រេច បន្ទាប់មក​ជនសង្ស័យ​បាន ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ក្រសួងមហាផ្ទៃ ដេញតាម​ចាប់​យ៉ាង​ប៉ផាប់​ចាប់​ពភីង បាន​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​ជាង​១​គីឡូម៉ែត្រ ក៏ត្រូវ​ជនសង្ស័យ​ភ័យ​ផ្តួល​ម៉ូតូ​ចោល​រួច​នាំគ្នា​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋទើប​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ដល់​សម​ត្ថ​កិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ ព័ទ្ធ​ចាប់បាន ជនសង្ស័យ​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​សេ​១១០ មួយគ្រឿង យកទៅ​ក្រសួងមហាផ្ទៃ​ភ្លាមៗ​។ ចំណែក​បក្ខពួក ម្នាក់ទៀត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​ឈឹង​។

បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ព័ទ្ធចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​ព្រួត​គ្នា​វាយ​ជនសង្ស័យ​រូបនោះ បណ្តាល​ឲ្យ​រងរបួស​ហើយ​ទើប​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ។ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​នៅវេលា ម៉ោង ២៣ និង ២០​នាទី​យប់​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៣  នៅ​ចំណុច​ផ្លូវ​លេខ ៥៥៥ ភូមិ​ស្លែង​រលើង  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ណុ​ក សំណាង ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ។​ជុំវិញ​ហេតុ​ការណ៍​ខាងលើ​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​មួយក្រុម​មាន​គ្នា ៤​ទៅ ៥ នាក់ បាន​អង្គុយ​ផឹកស៊ី​នៅក្នុង​ផ្ទះ ដោយបាន ចត​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម​លា​យស​ពាក់​ស្លាក​លេខ ភ្នំពេញ​1AX-៥៤៥០ ខណៈនោះ​ស្រាប់តែ ជន​សង្ស័យ​ឈ្មោះ ណុ​ក សំណាង បាន​ដើរមក​ជិត​ហើយ​ឡើងលើ​ម៉ូតូ​បម្រុង​ធ្វើ​សកម្មភាព​កាច់​-​ក​ម៉ូតូ ប៉ុន្តែ​សំណាងអាក្រក់ ពេលនោះ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត ចំណុចកើតហេតុ​នាំគ្នា​ចេញ​ដេញ​ព័ទ្ធចាប់ និង​ព្រួត​វាយ​ជនសង្ស័យ​យ៉ាងដំណំ ទើប​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មូល ដ្ឋា​ន​សង្កាត់​ទឹកថ្លា ឲ្យ​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​យកទៅ​ធ្វើការ​សាកសួរ។ ជន​ជាប់​ទាំង​៣ នាក់​ខាង​លើនេះ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស តាមច្បាប់​៕ ដោយ​៖ ទុយ បញ្ញា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya