ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តុលាការខេត្តកំពង់ចាម ដោះលែងកូនប្រុស មេបញ្ចាការអាវុធហត្ថខេត្តក្រចេះ ស្ងាត់ៗបាត់ទៅហើយ?

តុលាការខេត្តកំពង់ចាម ដោះលែងកូនប្រុស មេបញ្ចាការអាវុធហត្ថខេត្តក្រចេះ ស្ងាត់ៗបាត់ទៅហើយ?

ខេត្តកំពង់ចាម ៖ តាមព័ត៌មានមួយបានទម្លាយឲ្យដឹងថា តុលាការខេត្តកំពង់ចាមបានដោះលែង អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ឈ្មោះ សាន្ត សុខុម ដែលជាកូនប្រុសបង្កើត លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះដែលប្រឈម បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់។

មន្ត្រីកងរាជអាវុធហត្ថខេត្តដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យ ដឹងថា ជនសង្ស័យ ឈ្មោះ សាន្ត សុខុម ត្រូវបានតុលាការដោះលែងអំឡុងពេលក្រោយចូលឆ្នាំខ្មែរ ហើយការដោះលែងនោះស្ថិតក្នុងភាពមិនប្រក្រតី ព្រោះតែជនសង្ស័យនៅជាប់ ក្នុងការស៊ើបអង្កេតនៅឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយដោះលែងភ្លាមៗ ជនសង្ស័យ ឈ្មោះ សាន្ត សុខុម បានគេចខ្លួនមករស់នៅភ្នំពេញស្ងាត់ៗ ដោយមិនហ៊ាននៅផ្ទះនាខេត្តកំពង់ចាមនោះទេ ហើយអាចនឹង ខ្លាចបែកការណ៍។

 

ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានបានព្យាយាមទំនាក់ទំនងសួរបញ្ជាក់ ឬបំភ្លឺពីចៅក្រម និង ព្រះរាជអាជ្ញាខេត្តកំពង់ចាមផងដែរ ប៉ុន្តែមិនទទួលបានចម្លើយអ្វីទាំងអស់។ ប៉ុន្តែប្រភពជាច្រើននៅ ខេត្តកំពង់ចាម សំខាន់ក្រុមគ្រួសារជនសង្ស័យបានបញ្ជាក់ច្បាស់ថា ពិតជាមានការដោះលែងអតីតមន្ត្រី PM ខេត្តកំពង់ចាម ឈ្មោះ សាន្ត សុខុម នោះប្រាកដមែន។ ទោះបីជាយ៉ាងណាក៏ដោយគេមិនអាច ចោទប្រកាន់ ឬ រិះគន់ចំពោះចំណាត់ការរបស់តុលាការខេត្តកំពង់ចាមនោះទេ ព្រោះករណីខាងលើនេះ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។

 

សូមបញ្ជាក់ថា មន្ត្រីអាវុធហត្ថឈ្មោះ សាន្ត សុខុម ត្រូវបានគេទម្លាយវីដេអូនៃការវាយ និងដកកាំភ្លើង ភ្ជង់គូជម្លោះក្នុងហាងអ៊ិនធឺណេតមួយកន្លែងនៅទីរួម ខេត្តកំពង់ចាមនាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook។ វីដេអូ៤ឃ្លីប ដែលមានរយៈពេលជាង២នាទីត្រូវបានបង្ហោះនៅលើ Account Facebook មាន ឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា មន្ត្រីអាវុធហត្ថរូបនេះ បានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន។ជាមួយគ្នានេះម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមជួយចាត់ការរឿងនេះ ផងដែរ។

 

ឈ្មោះ Makara Meach បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំបាទសូមគោរពឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម ( អ.ហសក្តិ៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅ កន្លែងអ៊ីនធឺណែតមួយនៅ ក្នុងទីរួមខេត្តកំពង់ចាមអាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់ អានេះអាងឪវាធ្វើធំដើរវ៉ៃគេច្រើនណាស់»។

 

សម្រាប់ឈ្មោះ មៀច មករា (Meach Makara) ត្រូវបានគេដឹងថា ជាកូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាមដែលជាអ្នកបង្ហោះវីដេអូនៃការប្រើអំពើហិង្សានេះ។ នៅក្នុងវីដេអូរយៈជាង២ នាទី មន្ត្រីអាវុធហត្ថ សាន្ត សុខុម បានវាយទៅលើគូជម្លោះ ដោយដៃ និងយកជង្គង់អុកក្បាលរហូតដក កាំភ្លើងភ្ជង់គំរាមទៀតផង។

 

លោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ក៏ធ្លាប់បានបញ្ជាក់មកកាន់បណ្តាញសារព័ត៌មានក្នុងស្រុក ដោយទទួលស្គាល់ អំពីរឿងហេតុខាងលើនេះដែលបង្កឡើងដោយ កូនប្រុសរបស់ខ្លួន ប៉ុន្តែលោកថា ករណីនេះ បានផ្តើមចេញពីកូនប្រុសម្នាក់ទៀត ឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូនរបស់ សាន សុខុម។

លោកឧត្តមសេនីយ៍ត្រីបានរៀបរាប់ថា កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជា មួយមិត្តិភក្តិបាន លេងល្បែងចាញ់អស់រហូតដល់យកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។ ក្រោយទទួលបានព័ត៌មានដ៏ អកុសលបែបនេះ លោកឧត្តមសេនីយ៍ត្រីមេ បញ្ជាការបានឲ្យកូនបង ឈ្មោះ សាន្ត សុខុម ទៅតាមរក ប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូដើម្បីធ្វើការលោះយកត្រឡប់មកវិញ។ ប៉ុន្តែពេលទៅដល់ហាង អ៊ីនធឺណេតក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិ របស់ប្អូនប្រុសខ្លួនមិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំដើម្បីលោះ យកទ្រព្យសម្បត្តិមកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងភ្ជង់តែម្តង។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះកូនប្រុសពៅរបស់ខ្លួន ដែលងប់នឹងល្បែងស៊ីសងរហូតធ្លាប់បានយករថយន្តរបស់ លោកទៅបញ្ចាំផង ដែរនាពេលកន្លងទៅ។ បើតាមលោកឧត្តមសេនីយ៍ត្រីកូនប្រុសឈ្មោះ សាន្ត សុខុម មានតួនាទីជាប្រធានការិយាល័យបំភ័ន្តអក្ខរៈ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ហើយមានប្រពន្ធនៅទីរួមខេត្តកំពង់ចាម។

ចំណែកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានផងដែរថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០០នាទីជំនាញរបស់ផែន ការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាមបានទទួលពាក្យបណ្តឹងពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្ដកំពង់ចាមបានប្តឹងទៅលើឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តក្រចេះមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រីបាន ធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុកមកភ្ជង់គំរាម និងវាយ ទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។

លោកឧត្តមសេនីយ៍ទោបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចយើងបានធ្វើការ ស្រាវជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះមិននៅក្នុងលំនៅឋានទេ តាមព័ត៌មានបឋមគេចខ្លួនទៅ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះបានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅ កន្លែងលេងអ៊ិនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ ហើយ មន្ត្រីអាវុធហត្ថរូបនេះថែមទាំងបានដកកាំភ្លើងភ្ជង់លើយុវជនពីររូបនោះថែមទៀតផង។

ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះ ឈ្មោះ វ៉ាន់ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ហើយនោះ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក៏បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខ អយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។ ទន្ទឹម នោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រតិកម្មជាសាធារណៈដោយបានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះ ចូលខ្លួនដោះស្រាយបញ្ហា បើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការ អាវុធហត្ថខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya