ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ឡាន​រាប់សិប​គ្រឿង​ជាប់គាំង ព្រោះ​ឡាន​ក្រឡាប់​នៅ​មណ្ឌលគិរី​ ​

ឡាន​រាប់សិប​គ្រឿង​ជាប់គាំង ព្រោះ​ឡាន​ក្រឡាប់​នៅ​មណ្ឌលគិរី​ ​

មណ្ឌលគិរី ៖ កាលពី​ថ្ងៃទី​១០ មករា  នៅត្រង់ចំណុច​ភ្នំ​យ៉ុង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​មេ​ប៉ៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដោយសារ​រថយន្ត​ដឹក​ដំឡូង​មី​មួយគ្រឿង​ក្រឡាប់​បះជើង​រាំង​ទទឹងផ្លូវ​។​
មុនពេល​មាន​គ្រោះថ្នាក់​នេះ​កើតឡើង គេ​បាន ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ចំណុះ​៥​តោន​ដឹក​ដំឡូង​មី​គ្រាម​ពេញប្រៀប ធ្វើដំណើរ​ពី​ឃុំ​ពូ​ជ្រៃ ក្នុង គោលដៅ​ឆ្ពោះទៅ​ទី​រូ​ម​ខេត្ត​។ ខ​ណះ​មកដល់​ចំណោតភ្នំ រថយន្ត​នោះបាន​ព្យាយាម​ឡើង​ចំណោត ប៉ុន្តែ​ដោយសារតែ​រថយន្ត​មាន​សភាព​ចាស់ និង​ផ្ទុក​លើស​ទំងន់​ផង​នោះ នៅពេល​ឡើង​ជិត​ផុត​ទៅហើយ ក៏​អស់​ល្បឿន​ហើយ​រអិល​ថយក្រោយ​វិញ រួច​កាច់​ក្បាល​ក្រឡាប់​ផ្ងារជើង​ទទឹងផ្លូវ ខ្ចាយ​ដំឡុង​ពេញ​ផ្លូវ​តែម្តង​។​
​បន្ទាប់ពី​កកស្ទះ​យូរពេក អ្នកធ្វើដំណើរ​ដែល​ត្រូវ​ជាប់គាំង បាន​បង្ខំចិត្ត​រៃអង្គាសប្រាក់​គ្នា​បាន​ចំនួន​២០០​ដុល្លារ ដើម្បី​ជូ​ល​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ដែល​កំពុង​ធ្វើ​ផ្លូវ​នៅ​ជិត​នោះ ជួយ​ទាញ​រថយន្ត​ក្រឡាប់​ចេញពី​ផ្លូវ ដើម្បី​អាចធ្វើ​ចរាចរ​ណ៏​បាន​ធម្មតា​វិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya