ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដាក់ពង្រាយកម្លាំងមន្ត្រី ជលផលទប់ស្កាត់ការកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកកាន់តែខ្លាំង ដីព្រៃលិច ទឹកបាត់បង់អស់ក៏កាន់ខ្លាំងដែរ

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដាក់ពង្រាយកម្លាំងមន្ត្រី ជលផលទប់ស្កាត់ការកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកកាន់តែខ្លាំង ដីព្រៃលិច ទឹកបាត់បង់អស់ក៏កាន់ខ្លាំងដែរ

ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូននៅក្នុងដែនឡូត៍លេខ ១០B
ទាំងក្នុងកន្លែងអភិរក្សត្រីមេពូជ លេខ ៧B និង លេខ ៧A ទាំងដីព្រៃតំបន់(៣) បី
ដែលគ្រប់គ្រប់ដោយជលផលកំពង់ទទួលរងនូវការបាត់បង់អស់ទាំងស្រុងដោយ
គ្មានការទប់ស្កាត់ពីសំណាក់អស់លោកមន្ត្រីជលផលដែល ឈរជើងការពារកន្លែង
អភិរក្សត្រីមេពូជ ។

 

ដោយមានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងស្រុកកំពង់លែងដោយពួកគាត់
មានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយពួកគាត់ក៏មានការរិៈគន់យ៉ាងខ្លាំងណាស់ដែរ
ដែល លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដាក់ពង្រាយកម្លាំ
ងទប់ស្កាត់ការកាប់ ទន្រ្ទានដីព្រៃលិចទឹកទាំងផ្លូវទឹក និង ផ្លូវគោក កាន់តែខ្លាំងតែ
ការបាត់បង់ដីព្រៃលិចទឹក ក៏កាន់តែខ្លាំងណាស់ដែរសូម សម្តេច ទ្រង់ ឯកឧត្តម
ទស្សនារូបភាពខាងក្រោមនេះស្រាប់ ។

 

មតិប្រជាពលរដ្ឋរិៈគន់ដដែលនោះបានបន្តទៀតថា ការដាក់ពង្រាយកម្លាំងបង្ក្រាប
ការកាប់ទន្រ្ទាន ឈូសឆាយ ដីព្រៃលិចទឹករបស់ លោក លី ឡា នាយខណ្ឌរដ្ឋបា
លជលផលខេត្តគឺគ្រាន់តែជាល្បិចជិះសេះលែងដៃ (បិទភ្នែកម្ខាងបើកភ្នែកម្ខាង)
ហើយប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងគឺពួកគាត់បានឃើញការកាប់ ឆ្ការ និង
ឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹកចែកគ្នា ជារៀងរាល់ថ្ងៃ ទាំងក្នុងកន្លែងអភិ
រក្សត្រីមេពូជ ទាំងក្នុងកន្លែងតបន់ (៣)បី នៅក្នុងដែនឡូត៍លេខ ១០B ស្តីដង្គង ចាប់ពីចំណុច           ព្រែកស្ទឹងសណ្តែក រហូតដល់ភ្នំអង្គរទ្វីបគឺពួកគាត់អត់ដែលឃើញ
កម្លាំង លោក លី ឡា ចុះបង្ក្រាបគឺអត់សោះតែម្តង ។

 

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ និង កូនចៅសហគមន៍ តូចតាចជាច្រើន
ក្នុងស្រុកំពង់លែងបានឲ្យដឹងថា រាល់ថ្ងៃនេះហ្វូងត្រីមេពូជ នៅក្នុងកន្លែងអភិរក្ស ក៏
បាត់បង់អស់ ដីព្រៃលិចទឹកទាំងក្នុងកន្លែងអភិរក្ស ទាំងតំបន់(៣)បី ក៏បាត់បង់
អស់ដែរ ដោយសារតែភាពធូរលុងគ្មានឆ្ន្ទៈក្នុងការអនុវត្តច្បាប់របស់ អស់លោក
មន្ត្រីជំនាញនៅតែបន្តការឃុបឃិតគ្នាកន្លងមកបើកដៃឲ្យពួកក្រុមឈ្មួញដាក់សម្រាស់នៅ                 ក្នុងកន្លែងអភិរក្ស លេខ ៧A និង អភិរក្ស ៧B ធ្វើសកម្មភាព ហ៊ុមព័ទ្ធ
ចាប់ត្រីយ៉ាងគគ្រឹកកគគ្រេងមេៗសហគមន៍ និងមន្ត្រីជលផលដែលគ្រប់គ្រងកន្លែ
ង អភិរក្ស សម្បាយចិត្ត រីកថ្លើមដែលបានប្រមូលលុយពីបទល្មើស ក្នុងកន្លែង
អភិរក្សត្រីមេពូជ ដែលគ្រប់គ្រងដោយ លោក សុង សារឿន និង លោក
លាក់ សំអាត ។

 

ប្រភពដដែលនោះបានបន្តទៀតថា សព្វថ្ងៃនេះដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្ស
លេ ៧B ចំណុច តានាន់ ប្រហែលជា ១០ ទៅ ១៥ ហិកតា ដែលមន្ត្រីជលផល
បើកដៃឲ្យពួកក្រុមជនល្មើសធ្វើសកម្មភាព កាប់ទន្រ្ទានយកជារៀងរាល់ថ្ងៃ និងព្រៃ
លិចទឹកនៅក្នុងកន្លែងអភិរក្ស លេខ ៧A នៅចំណុច ទំនប់ថ្មី ព្រែកស្ទឹងសណ្តែក
ត្រាក់ទ័រ ឈូសឆាយ រាល់ថ្ងៃ មន្ត្រីជំនាញអត់បង្ក្រាបទេ អ្នកសារព័ត៌មានយើងបា
នតេទូរស័ព្ទ ជួប លោក លាក់ សំអាត នាយរងសង្កាត់ ០៩០ ៩៨ ៥៥៥០ ចំនួន
២០ដង តែលោក នាយសង្កាត់មិនលើកទូរស័ព្ទទេ ហើយអ្នកសារព័ត៌មានយើង
បានតេទូរស័ព្ទ ជួប លោក សុង សារឿន នាយសង្កាត់​ តែលោក នាយសង្កាត់បាន
ឆ្លើយតបវិញថា ដីព្រៃលិចទឹកនោះពួកក្រុមជនល្មើស ទើបតែកាប់ឆ្ការអស់បន្តិច
បន្ទួចតែប៉ុណ្ណោះ បន្តិចបន្ទួច លោក នាយសង្កាត់ តែជិត ១៥ ហិកតា ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមានចំណាត់ការយ៉ាងណាក្នុងរឿងនេះ

(ឬមួយក៏មន្ត្រីជលផលចាត់ទុកអភិក្រម របស់សម្តេច គ្មានប្រសិទ្ធិភាព.?) ៕
ចាំអ៊ុតមើលបន្ត

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya