បន្ទាយមានជ័យ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមេធាវីម្នាក់ឈ្មោះទី ពៅ ដែលពាក់ព័ន្ធនឹងសំណុំរឿងពុករលួយជាមួយឈ្មោះអ៊ុក កែវរតនៈ អតីតអនុប្រធានរដ្ឋបាលសាលាខេត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនមេធាវីទី ពៅកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ហើយនាំខ្លួនទៅសាកសួរតាមនីតិវិធី៕ សម្បត្តិ សីហា