ភ្នំពេញ៖ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃគណបក្ស សង្គ្រោះជាតិ បានបង្ហើបអោយដឹងនៅល្ងាចថ្ងៃទី ១០ មករា នេះថា លោក សម រង្ស៊ី និង លោក កឹម សុខា បានសុំពន្យារ ពេលចូលទៅបំភ្លឺ នៅតុលាការ ។
លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ អញ្ជើញឲ្យបំភ្លឺ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងករណីញុះញង់អោយ មានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ៕