ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បន្ត​តវ៉ា​ពី​លទ្ធផល​ឆ្នោត​ ​

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បន្ត​តវ៉ា​ពី​លទ្ធផល​ឆ្នោត​ ​

សៀមរាប ៖ នៅ​ខេត្ដ​សៀមរាប អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បានប្រកាស​ពី​គោលជំហរ​របស់​គណបក្ស​នេះ​ថា បន្ដ​ការតវ៉ា​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ដែលមាន​៣​ជំហាន​គឺ​៖
​ទី​១-​ទាមទារ​ឱ្យ​រាប់​សន្លឹកឆ្នោត និង​ស៊ើបអង្កេត​ការបោះឆ្នោត ។
​ទី​២-​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ ។
​ទី​៣-​យុទ្ធសាស្ដ្រ​ចុងក្រោយ​ផ្ដាច់​ព្រ័ត​គឺ​ទាមទារ​ឱ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ចុះ​ចេញពី​តំណែង ។
​ចំណែក លោក សម រង្ស៊ី ប្រធាន​គណបក្ស​បានប្រកាស​ពី​គោលនយោបាយ​ការបរទេស​របស់​គណ​បក្ស​សង្គ្រោះ ជាតិ​ដែល​គាំទ្រ​ប្រទេស​ចិន ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​និង​វៀតណាម ។ តាម​លោក សម រង្ស៊ី មើលឃើញថា មានតែ​ចិន​ទេ​ដែល​អាច​ដើរតួនាទី​សម្របសម្រួល​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ។
​លោក កឹម សុខា បានប្រកាស​ប្រាប់​ក្រុម​អ្នកគាំទ្រ​នៅ​ខេត្ដ​សៀមរាប​ពី​ជំហរ​របស់​គណបក្ស សង្គ្រោះ​ជាតិ ដែល​អ្នកវិភាគ​មើលទៅ​ហាក់ដូចជា​បិទផ្លូវ​ចរចា ព្រោះតែ​លោក​និយាយថា ឆន្ទៈ​ប្រជារាស្ដ្រ​ម្ចាស់ឆ្នោត​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ​មេដឹកនាំ ។ ការទាមទារ​នេះ​វា​ហាក់ដូចជា​កំពុង​ដើរ​ផ្ទុយទៅនឹង​អ្វីដែល​សហគមន៍ អន្ដរជាតិ​ប្រាថ្នា​ចង់ឃើញ នោះ​គឺ​ការចរចា​គ្នា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំង​២ ដើម្បី​បញ្ចប់​បញ្ហា​ឱ្យបាន​ឆាប់ ។​
​អ្នកវិភាគ​មើលឃើញថា បើ​ឆន្ទៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​បែបនេះ ទោះបី​ចរចា​គ្នា​បែបណា​ក៏​ទៅ​មិន​រួច​ដែរ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​រួចហើយ​ក្នុង​ពិធី​រំលឹក​ខួប លើក​ទី​៣៥​ឆ្នាំ ទិវា​ជ័យជម្នះ ៧​មករា គឺ​ការពារ​លទ្ធផល​បោះឆ្នោត ការពារ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ។ លោក សម រង្ស៊ី បានប្រកាស​ពី​ការគាំទ្រ​ប្រទេស​ចិន​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង​រវាង​ចិន​និង​វៀតណាម ។ លោក សម រង្ស៊ី ថ្លែងថា មានតែ​ប្រទេស​ចិន​មួយ​ទេ​ដែល​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​គោរព ហើយ​ដែល​ចិន​អាច​ដើរតួនាទី​សម្រុះសម្រួល​ដើម្បី​ជួយ​រក​ដំណោះស្រាយ វិបត្ដិនយោបាយ​បច្ចុប្បន្ន  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya