ភ្នំពេញ ៖ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅភូមិគោតត្រពាំងស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនចោលប្តីនិងកូន២នាក់ឲ្យរស់នៅកណ្តោចកណ្តែងនេះឈ្មោះ គង់ សុគន្ធា អាយុ២៦ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ ផ្លុង សុវណ្ណ អាយុ២៥ឆ្នាំ មុខរបរមន្ត្រីយោធាជើងទឹក មានកូន២នាក់ក្នុងបន្ទុក រស់នៅទីតាំងកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុគេបានឮសំឡេងឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ២ នាក់នេះ ខណៈដែលប្តីមកពីផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងប្រចណ្ឌប្រពន្ធ ហើយមួយសន្ទុះក្រោយមកស្រាប់មានការភ្ញាក់ផ្អើលដោយសារតែស្ត្រីជា ប្រពន្ធយកម៉ែត្រក្រណាត់ទៅចង.កសម្លាប់ខ្លួននឹងធ្នឹមដំបូលផ្ទះ បណ្តាលឲ្យបាត់បង់ជីវិតនៅពេលដែលប្តីប្រមឹករូបនោះចាកចេញពីផ្ទះមក ដឹងទៅណា។
បុរសឈ្មោះ ផ្លុង សុវណ្ណ តែងតែរករឿងប្រពន្ធដោយការប្រចណ្ឌស្ទើរគ្មានលស់ថ្ងៃណានោះទេ ហើយសូម្បីតែប្អូនប្រុសជីដូនមួយនិយាយជាមួយប្រពន្ធក៏បុរសរូបនេះ ប្រចណ្ឌគ្មានហេតុផលដែរ ។ មិនតែប៉ុណ្ណោះការឈ្លោះប្រកែកដោយការប្រចណ្ឌនេះបានធ្វើឲ្យមាន ជម្លោះជាញឹកញាប់ ហើយរហូតដល់ថ្ងៃកើតហេតុនេះដោយទំនងជាប្រពន្ធទ្រាំលែងបានអំពើ ប្រចណ្ឌហួសហេតុគ្មានមូលដ្ឋានច្បាស់លាស់ក៏សម្រេចចិត្តធ្វើអត្តឃាតតែ ម្តងទៅ ៕