ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុម​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា និស្សិត​សាលា​ច្បាប់​ម្នាក់​របួសធ្ងន់​ ​

ក្រុម​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា និស្សិត​សាលា​ច្បាប់​ម្នាក់​របួសធ្ងន់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៤ នៅតាម​ផ្លូវជាតិ​លេខ​១ មុខ​ផ្លូវ​ចូល​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ ។​
​ក្រុម​ទំនើង​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​៤​នាក់​បាន​ប្រើប្រាស់​ម៉ូតូ​២ គ្រឿង​ដេញ​កាប់​យុវជន ម្នាក់​ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​ក្នុង​ហេតុការណ៍​កាប់​ប្រហារ​ពុំទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ថា បណ្តាលមកពី​មូលហេតុ​អ្វី​ឡើយ ។​
​ពាក់ព័ន្ធ​នឹង​ករណី​ក្រុម​ទំនើង​ជិះ ម៉ូតូ​ដេញ​កាប់​ជនរងគ្រោះ​ជា​និស្សិត​នេះ​សមត្ថកិច្ច​បាន​ប្រាប់ថា មិនទាន់​ដឹង​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ បានជា​ឈានទៅដល់​ជិះ​ម៉ូតូ​ដេញ​កាប់​លើផ្លូវ​សាធារណៈ​ដូច្នេះ​នោះ ដោយ​សំអាងថា ជនរងគ្រោះ​និយាយ​មិនទាន់​កើត ។​
ជនរងគ្រោះ​មានឈ្មោះ សំណាង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ សេដ្ឋកិច្ច ។​
​ទោះជា​យ៉ាង​ក៏ដោយ​ករណីនេះ​គួរតែ សមត្ថ​កិច្ចខិតខំ​ស្រាវជ្រាវ​ដើម្បី​រក​ក្រុម​ជន​ទំនើង​ដែល​កាប់​ប្រហារ​លើ ផ្លូវ​សាធារណៈ​ទាំង​កណ្តាល​ថ្ងៃ​រក​ឲ្យ​ឃើញ ព្រោះ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មហាជន​ដែល​ឃើញ​ហេតុការណ៍​មានការ​តក់ស្លុត យ៉ាងខ្លាំង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya