ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយព័ត៌មានក្តៅៗហុយៗ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងទទួលបន្ទុកប្រធានក្រុម បង្ក្រាបបទល្មើសគ្រប់រូបភាពថ្លើមធំពាសមេឃ ហ៊ានចេញច្បាប់ឲ្យត្រាក់ទ័រឈូសឆាយព្រៃលិចទឹក

បែកធ្លាយព័ត៌មានក្តៅៗហុយៗ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងទទួលបន្ទុកប្រធានក្រុម បង្ក្រាបបទល្មើសគ្រប់រូបភាពថ្លើមធំពាសមេឃ ហ៊ានចេញច្បាប់ឲ្យត្រាក់ទ័រឈូសឆាយព្រៃលិចទឹក

ខេត្តកំពង់ឆ្នាំង ៖ ការពារ និង ទប់ស្កាត់កាន់តែខ្លាំងបាត់បង់អស់ ក៏កាន់តែខ្លាំងដែរ ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន នៅក្នុងកន្លែងអភិរក្សឡូត៍លេខ ១០A ស្តីដង្គង នៅត្រង់ចំណុច ទំនប់ថ្មីព្រែកកន្ទប ដែលស្ថិតក្នុង ភូមិ ជើងគ្រុស ឃុំស្វាយរំពារ ស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់មន្ត្រីមានអំណាច ឈូសឆាយ ទន្រ្ទានយក ធ្វើជាដីកម្មសិទ្ធិស្របច្បាប់ ។

 

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋដែលពួកគាត់ធ្វើស្រែនៅក្បែរកន្លែង ឈូសឆាយ នោះបានខ្សឹបប្រាប់ឲ្យដឹងថា កន្លែង ទំនប់ថ្មី និងព្រែកកន្ទប គ្មានអ្នកណាម្នាក់ហ៊ាន ចូល ធ្វើសកម្មភាព ឈូសឆាយ ទេ ហើយពួកគាត់ធ្លាប់បានឃើញត្រាក់ទ័រ ដែលមេការ ឈ្មោះ  សៀង សៀវ បច្ចុប្បន្នភាព រស់នៅភូមិ ក្នុង ឃុំ ស្វាយរំពារ ស្រុកកំពង់លែង ធ្វើសកម្មភាព ឈូសឆាយ នៅទីនោះជារៀងរាល់ថ្ងៃ ។ គួរបញ្ជាក់ផងដែរថា ដីព្រៃលិចទឹកនៅចំណុច     ទំនប់ថ្មី ព្រែកកន្ទបនេះគឺជាដីវាល ដែលភ្លើងឆេះព្រៃអស់ជាច្រើនឆ្នាំកន្លងមក ហើយតែត្រូវបានជនខិលខូចឆ្លៀតឱកាសទន្រ្ទានយកជារៀងរាលឆ្នាំ ។

 

ប្រភពដដែលនោះបានបន្តទៀតថា ពួកគាត់ធ្លាប់បានឃើញត្រាក់ទ័រ ដែលមេការ ឈ្មោះ សៀង សៀវ ធ្វើសកម្មភាព ឈូសឆាយ នៅទីនោះជារៀងរាល់ថ្ងៃ ម្ចាស់ត្រាក់ទ័រ ឈ្មោះស៊ុន លេខ ទូរស័ព្ទ ០៧០ ២២ ៤៤៤៧ អ្នកៃសារព័ត៌មានយើងបានតេទូរស័ព្ទ ជួប លោក ស៊ុន ដែលជាម្ចាស់ត្រាក់ទ័រគាត់បានឆ្លើយប្រាប់ថា គាត់នៅទីក្រុង ភ្នំពេញ រឿង ឈូសព្រៃឬ ភ្ជួរដីអាស្រ័យផល ច្បាប់នៅលើលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង តែអ្នក សារព័ត៌មានយើងបានព្យាយាម តេទូរស័ព្ទ ជួប លោក ចេង ចាន់ដូណា អត់លើកទូរស័ព្ទ សោះតែម្តង ប្រជាពលរដ្ឋជាច្រើនក្នុង ឃុំ ស្វាយរំពារ ដាក់ការសង្ស័យ លើ លោក សំ ចាន់ថន អភិបាលស្រុក និងលោក ចេង ចាន់ដូណា អភិបាលរងស្រុក ចេញច្បាប់ឲ្យឈូសព្រៃ បានជាតេទូរស័ព្ទ ចូលហើយមិនលើក ៕
សូមរង់ចាំអានភាគបន្ត

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya