ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ពិធី​សំណេះសំណាល​សួរសុខទុក្ខ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែក​ឫស្សី​

ពិធី​សំណេះសំណាល​សួរសុខទុក្ខ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែក​ឫស្សី​

កណ្តាល៖ នៅ​រសៀល​ថ្ងៃទី​៤​ខែកក្កដា ស្ថិតក្នុង​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​មានការ​រៀបចំ​ពិធី​សំណេះសំណាល​និង​សួរ​សុខ ទុក្ខ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា ចំនួន​៦១៨​នាក់ មកពី​ចំនួន​៣​ភូមិ ក្រោម​អធិបតីភាព​លោក វេជ្ជ បណ្ឌិត កែវ សាន ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ជា​ប្រធាន​គណៈ​ដឹកនាំ​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី លោក​ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល និង​ជា អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី លោក​​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តកណ្តាល និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី ព្រមទាំង​ក្រុមការងារ​គណៈ ពង្រឹង​មួយចំនួនទៀត បាន​ចូលរួម​ផងដែរ​។ បន្ទាប់ពី​ចៅសង្កាត់​ព្រែក​ឫស្សី លោក​អេង ថន បាន​រាយការណ៍​អំពី សមិទ្ធផល​នានា សំរេចបាន​កន្លងមក លោក​ម៉ឹង យូ​ឡេង អនុប្រធាន​គណៈ​ពង្រឹង​បាន​ឡើង​មានមតិ​សំណេះ សំ​ណា​ល ដោយ​លើកឡើងថា ថ្ងៃនេះ​ជា​ថ្ងៃ​ដែលមាន​សារសំខាន់​ណាស់ ដែល​យើងខ្ញុំ​អញ្ជើញ​បងប្អូន​កូនក្មួយ មក​ទីនេះ ដើម្បី​ស្តាប់​បទ​បង្ហាញ​ពី​របៀប​គូស​សន្លឹកឆ្នោត​។ សុំ​បងប្អូន​កូនក្មួយ​ធ្វើយ៉ាងណា​គូស​ឲ្យ​ចំ​ក្នុង​រង្វង់ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវតា​នៅ​លំដាប់​លេខ​រៀង​ទី​៤ ដែលមាន​ក្នុង​ឧទាហរណ៍​។

គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​ទាំង​៣​ជា​ប្រមុខ​ដឹកនាំ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​។ ដូច្នេះ​បើសិនជា​បងប្អូន គូស​និង​បោះឆ្នោត​ខុស​នោះ នាវា​កម្ពុជា​នឹង​ក្រឡាប់ចាក់​។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​កូនក្មួយ​គូស​ឲ្យ​ចំ​និង​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដូច​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន ផងដែរ ដើម្បី​ឲ្យ​សម្តេច​កាន់ចង្កូត​នាវា កម្ពុជា​ឆ្ពោះទៅរក​សុខសន្តិភាព សប្បាយរីករាយ​ដូច​បណ្តា​ប្រទេសជិតខាង​។​

លោក​ម៉ឹង យូ​ឡេង បាន​បន្ត​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​កូនក្មួយ ដែល​ចេះ​អាន​អក្សរ​សូមមេត្តា​យក​គោលនយោបាយ ទាំង​៩​ចំណុច​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាន​និង​ស្តាប់​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​និង អំពី​គោលបំណង​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា តើ​បាននិងកំពុង​ធ្វើ​អ្វី​ហើយ​អនាគត​នឹងត្រូវ ធ្វើ​អ្វី​ទៀត​? ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា អត់​ដូច​បក្ស​ផ្សេង​ទេ មិនមែន​បានតែ​សន្យា​ចោល សន្យា​ខ្យល់​ដូចគេ​ទេ​។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​សន្យា​ចោល លុះត្រាតែ​អាចធ្វើ​បាន​ទើប​ហ៊ាន​សន្យា ហ៊ាន​ថា​គឺ​ហ៊ាន​ធ្វើ​។ សម្តេច​ទាំង​៣ បានចេញ​គោលនយោបាយ​មក​គឺ​ដើម្បី​យកមក​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​។ នេះហើយ​គឺជា របៀប​ដឹកនាំ​មួយ​ដែលមាន​លក្ខណៈ​ត្រឹមត្រូវ​និង​យុត្តិធម៌​។​

ក្នុងឱកាស​នៃ​ពិធី​ដ៏​ថ្លៃថ្លា​នេះ លោក​វេជ្ជបណ្ឌិត កែវ សាន ក៏បាន​ឡើង​មានមតិ​សំណេះ​សំណាល​ដោយបាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​សមាជិក​សមាជិកា ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​ទាំង​៣ ពិសេស សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ជំទាវ ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​ដែល រស់នៅក្នុង​សង្កាត់​ព្រែក​ឫស្សី​នេះ ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​តាខ្មៅ​ផងដែរ​។

លោក​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍​ដោយ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កន្លងមក​មានកា​រ​យល់ច្បាស់​អំពី​ការដឹកនាំ​គោល​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​ទាំង​៣​ជា​ប្រមុខ​ដឹកនាំ ពិសេស​យល់ច្បាស់​ពី​ស្នាដៃ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​បាន ស្រឡាញ់​ពេញចិត្ត​ទុកចិត្ត​ជឿជាក់​លើស​ម្តេច រហូត​ទទួលបាន​ជោគជ័យ​នៃ​ការបោះឆ្នោត​នា​អាណត្តិ​មុនៗ​និង បានឈ្នះ​ដាច់​លើ​គណបក្ស​ផ្សេងៗ​ទៀត បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ក្រុង​តាខ្មៅ​។ ដូច្នេះ​ក្នុងនាម​លោក ជា​ប្រធាន​គណៈ​ពង្រឹង​ដឹកនាំ​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី លោក​សង្ឃឹមថា​បងប្អូន​នៅតែ មេត្តា​គាំទ្រ ស្រឡាញ់​ទុកចិត្ត​លើស​ម្តេច​ទាំង​៣ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ប្រាកដជា​នាំគ្នា​ទៅ​បោះ ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​វេជ្ជបណ្ឌិត ក៏បាន​និយាយ​បន្តទៀតថា គោលនយោបាយ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន មាន​វត្ត​អារាម​គ្រប់​ទីកន្លែង ពិសេស​សង្កាត់​ព្រែក​ឫស្សី​នេះ កាលពី​មុន​តាម​បណ្តា​ផ្លូវលំ​នានា នៅក្នុង​ភូមិ​សង្កាត់​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរណាស់ ដោយ​សារតែ​មានទឹក​ជ​ន់​លិច មាន​ភក់​ផុង​។ ប៉ុន្តែ​ឥឡូវនេះ​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​លោក​និង​ក្រុមការងារ​ចុះជួយ​សង្កាត់​​រហូត​សំរេចបាន​នូវ​ផ្លូវ​ចាក់ បេតុង ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ ដែល​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើដំណើរ​៕ ដោយ​៖ ដាំ ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya