បន្ទាយមានជ័យ៖ កាលពីព្រលប់ថ្ងៃទី៩ មករា ២០១៤ តុលាការខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន លោក អុក កែវរតនៈ អតីតនាយរងខុទ្ទកាល័យសាលាខេត្តបន្ទាយមានជយ័និងជាអតីតជំនួយការ លោក អ៊ុង អឿន អតីតអភិបាលខេត្តបន្ទាយមានជ័យ ពីបទជាប់ពាក់ពន្ធ័និងអំពើពុករលួយ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក អុក កែវរតនៈ អតីតជានាយករងខុទ្ទកាលយ័សាលាខេត្តបន្ទាយមានជ័យត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំអក្សរ ក្នុងសម័យដែលលោកមានអំណាចជាជំនួយផ្ទាល់របស់លោក អ៊ុង អឿន ដែលអតីតអភិបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការឃាត់ខ្លួនលោក អុក កែវរតនៈ នៅមានជនជាច្រើនរូបទៀតដែលគេនិយាយតៗគ្នាថា មានចំនួន៧នាក់ ដែលឋិតនៅក្នុងបញ្ជីខ្មៅរបស់អង្គភាពប្រឆាំងអំពើពុករលួយហើយកន្លងមកអង្គភាពប្រឆាំងអំពើពុករលួយបានកោះ ហៅជនដែលជាប់ពាក់ព័ន្ធអំពើពុករលួយនៅខេត្តបន្ទាយមានជ័យ ចំនួន២ដង ដោយលើកចុងក្រោយនៅចុងខែធ្នូ ២០១៣ បានកោះហៅលោក អុក កែវ រតនៈ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក លោក សោម សុខេន ជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យ ហើយកាលរសៀលថ្ងៃទី៩ និង ថ្ងៃទី១០ នេះ ខេត្តបន្ទាយមានជ័យបានល្បីសុសសាយថា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមន្ត្រីសាលាខេត្ត ២នាក់ នៅក្នុងនោះមានលោក អុក កែវរតនៈលោក សោម សុភេន តែប្រភពច្បាស់ការគឺ ឃាត់និងបញ្ជូនខ្លួន លោក អុកកែវរតនៈ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីម្សិញមិញនេះ មន្ត្រីសុរិយោដីចំនួន៩ខេត្ត នៃប៉ែកពាយ័ព្យ ត្រូវបានប្រជុំនិងពង្រឹងនៅខេត្តបន្ទាយមានជ័យ លើសេវាសាធារណៈដែលក្នុងនោះការប្រជុំ ក៏ផ្ដោតទៅលើ មិនឲ្យយកកម្រៃសេវាសាធារណៈដែលខុសពីច្បាប់ចែងនាំឲ្យជាប់ពាក់ព័ន្ធនិងអំពើពុករលួយ មិនតែតែប៉ុណ្ណោះ អភិបាលខេត្តបន្ទាយមានជ័យថ្មីគ្រប់កិច្ចប្រជុំជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតែងក្រើនរំលឹក ដល់មន្ត្រីទាំងអស់ កុំប្រព្រឹត្តអំពើពុករលួយឬប្រព្រឹត្ត អំពើដែលប្រាសចាកពីច្បាប់៕ សម្បត្តិ សីហា