ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ថៃ​ប្រតិកម្ម​ក្រុមហ៊ុន​កា​សី​ណូ ចាក់ដី​ការពារ​ទឹកជំនន់ ហៀរ​ចូល​អូរ​ព្រំដែន​ ​

ថៃ​ប្រតិកម្ម​ក្រុមហ៊ុន​កា​សី​ណូ ចាក់ដី​ការពារ​ទឹកជំនន់ ហៀរ​ចូល​អូរ​ព្រំដែន​ ​

បន្ទាយមានជ័យ ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មាត់​អូរ​ព្រំដែន ខាងលិច​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ ប៉ែត ។ អាជ្ញាធរ​ថៃ នៃ​ស្រុក​អារញ្ញ​ប្រៈ​ថេត ខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី​៨ មករា កន្លងទៅនេះ បាន​សម្ដែង​ប្រតិកម្ម​ចំពោះ​ការចាក់ដី​របស់​ក្រុមហ៊ុន​កាស៊ីណូ ក្នុង​គោលបំណង​ការពារ​ទឹកជំនន់ តែ​ធ្លាក់​អាច​ម៌​ដី​ចូលទៅក្នុង​អូរ​ព្រំដែន ដែល​ខណ្ឌ​ប្រទេស​ទាំងពីរ ។
​បន្ទាប់ពី​មាន​លិខិតតវ៉ា​មួយច្បាប់​ពី​អាជ្ញាធរ​ថៃ មកកាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ  កាលពី​ថ្ងៃទី​៩ មករា ម្សិលមិញ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត និង​ក្រុមមន្ត្រី រួមទាំង​ភាគី​ថៃ​បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​អភិបាល​បាន​មាន​ប្រសា​ស​ន៏​ថា បញ្ហា​នេះ​ត្រូវបាន​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា​បញ្ចប់​រួចរាល់​ហើយ​៕ ដោយ៖ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya