ភ្នំពេញ៖ នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៤ បានរៀបចំសន្និសីទសារព័ត៌មានមួយ ទាមទារឲ្យមាន ការដោះលែងសកម្មជន សិទ្ធិមនុស្ស លោក វ៉ន់ ពៅ និងកម្មករ២៣នាក់ ផ្សេងទៀត។
កម្មវិធីនេះធ្វើឡើងនៅផ្ទះសាមគ្គី ផ្ទះលេខ២១៦ ផ្លូវលំលេខ២៧១ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងនោះក៏មានការទាមទារឲ្យបញ្ឈប់ អំពើហិង្សា និងស្នើសុំឲ្យចាប់ខ្លួន ជនដែលប្រព្រឹត្តអំពើហិង្សា មកដាក់ទោស តាមច្បាប់ និងទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ សម្រាប់ កម្មករគ្រប់វិស័យ។ បន្ទាប់ពីសន្និសីទ នេះរួចហើយ នឹងរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនអ្នកស្លាប់ កាលពីពេលកន្លងមក។
អង្គការទាំង៧នោះរួមមាន សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (IDEA) , សម្ព័ន្ធសហគមន៍ កសិករកម្ពុជា (CCFC) , សហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) , សមាគមមន្ត្រី រាជការ ឯករាជ្យកម្ពុជា (CICA) , បណ្តាញយុវជនកម្ពុជា (CYN) , បណ្តាញកម្មករធ្វើការតាម ផ្ទះកម្ពុជា (CDWN) , និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្មករកម្ពុជា (CWCD) ៕