ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សម រង្ស៊ី និង​លោក កឹម សុខា ចុះ​ជួប​អាជីវករ និង​សកម្មជន​បក្ស នៅ​ខេត្តសៀមរាប​

លោក សម រង្ស៊ី និង​លោក កឹម សុខា ចុះ​ជួប​អាជីវករ និង​សកម្មជន​បក្ស នៅ​ខេត្តសៀមរាប​

​សៀមរាប​៖  នៅ​ព្រឹក​ម៉ោងជាង  ៨​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែមករា ឆ្នាំ​២០១៤​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក កឹម សុខា អនុប្រធាន បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​អាជីវករ និង​សមាជិក​បក្ស​របស់ខ្លួន ស្ថិតនៅក្នុង​ក្រុង​-​ខេត្តសៀមរាប​។​
​ការធ្វើដំណើរ​ដល់​ក្រុង​សៀមរាប​អង្គរ លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ឈៀង​ចូលទៅ​សួរសុខទុក្ខ ក្រុមអាជីវករ​នៅក្នុង​ផ្សារលើ​ធំថ្មី​។ នៅក្នុង​ជំនួប​ជាមួយ​អាជីវករ​នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ដែល ហែហម ដោយ​សមាជិក សមាជិកា និង​កង​អង្គរក្ស​ជាច្រើន​នាក់​ផង​នោះ មិនបាន​ថ្លែង​សារ​នយោបាយ​អ្វី​ក្រៅតែពី​ការសាកសួរ​សុខទុក្ខ​។​
​ក្រោយ​ការ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមអាជីវករ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏បាន​បន្តដំណើរ​ទៅ​ជួប​សំណេះ  សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា​បក្ស​របស់ខ្លួន​ជាច្រើន​រយ​នាក់ នៅ​ទីស្នាក់ការ​ស្ថិតក្នុង​ក្រុង​សៀមរាប​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya