ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » គណបក្សប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហែក​ជា​ពីរ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​

គណបក្សប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហែក​ជា​ពីរ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​

​ភ្នំពេញៈ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស  បាន​និយាយថា អ្វីៗ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ គឺ​គេ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហែក​ជា​ពីរ​, គេ​ចង់​ឲ្យ​បក្ស​មាន​ពីរ គេ​ចង់​ឲ្យ​រដ្ឋអំណាច​មាន​ពីរ សភា​ពីរ ព្រឹទ្ធសភា​ពីរ មិន​នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​ទេ​។ លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​ជួប​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន នៅ​រសៀល​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​សែន​សុខ​។​

​លោកប៉ា សុជាតិ​វង្ស បាន​លើកឡើងថា គណបក្សប្រឆាំង​នៅ​កម្ពុជា​គេ​បាន​ផ្តិត​សភាពការណ៍​នៅ​បាងកក មក​សង្កត់​នៅ​ភ្នំពេញ មានន័យថា គេ​ធ្វើ​អ្វី​នៅ​បាងកក គេ​ក៏​ចង់​ធ្វើ​នៅ​ភ្នំពេញ​ដូចនេះ​ដែរ ប៉ុន្តែ​វា​ខុសគ្នា រដ្ឋធម្មនុញ្ញ ស្ថាប័ន​ព្រះមហា​ក្រ​ត្ស កងកម្លាំងប្រដាប់អាវុធ ការចាត់ចែង​វា​មិន​ដូចគ្នា​ទេ នៅ​ទីក្រុង​ភ្នំពេញ មិន​ដូចគ្នា​(​នៅ​បាងកក​)​ទេ​។​

​ក្នុងនោះដែរ​លោក​បាន​មានប្រសាសន៍ថា ក្រោយ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ដំណើរ​មួយ​ជំហាន​ម្តងៗ តវ៉ា​គ្រប់បែបយ៉ាង ប៉ុន្តែ​ការតវ៉ា​ទាំងអស់នេះ គណបក្ស​នេះ មាន​គោលការណ៍​យ៉ាងច្បាស់​លាស់ និង​ឈានដល់​ចលនា​ប្រជាជន​ផ្តួលរំលំ​រដ្ឋាភិបាល​។ នេះ​ជា​ឧបាយកល​ដែល​គេ​មាន​ចេតនា​ពី​ចំងាយ​និង​ដោយមាន​ការគាំទ្រ​ពី​សង្គម ស៊ីវិល និង​កម្លាំង​ពី​ខាងក្រៅ​ទៀត ដើម្បី​វិភាគ​បញ្ហា​នេះ​បាន​។ បើ​យើង​ពិនិត្យ​មកដល់ពេលនេះ​អ្វីៗ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ គឺ​គេ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហែក​ជា​ពីរ​តែម្តង គេ​ចង់​ឲ្យ​បក្ស​មាន​ពីរ គេ​ចង់​ឲ្យ​រដ្ឋអំណាច​មាន​ពីរ សភា​ពីរ ព្រឹទ្ធសភា​ពីរ មិន​នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​ទេ មិន​ស្ថិតនៅក្រោម​ព្រះមហាក្សត្រ​តែមួយ​ទេ គេ​ចង់​ឲ្យ​ហែក​ជា​ពីរ ទោះជា​រឿង​តូចតាច​ក៏ដោយ​គឺ​ត្រូវ​ហែក​ជា​ពីរ គឺ​កម្លាំង​គាំទ្រ​របស់​រដ្ឋាភិបាល និង​កម្លាំង​គាំទ្រ​របស់​គណបក្ស នេះ​ជា​ចេតនា​ពិតប្រាកដ​ដែល​ធ្វើ​រដ្ឋាភិបាល​កម្ពុជា​ហែក​ជា​ពីរ​។ នេះ​ដែល​ផ្ទុយ​អំពី​ច្បាប់ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​យើង​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya