ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រធាន​ផ្សារ​ដើម​គ​អន់​

ប្រធាន​ផ្សារ​ដើម​គ​អន់​

ភ្នំពេញ៖ ក្រុមអាជីវករ​ម្នា​ក់ណា​ក៏​គេ​និយាយ​រិះគន់ លោក​កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ​ដើម​គ​ថា «​អន់​» ដែរ ព្រោះ​អី សព្វថ្ងៃនេះ ក្រៅពី​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ហើយ គឺ​ចប់ មិន​ធ្វើ​អ្វី​ទាំងអស់ ដោយ​ទុក​ឲ្យ​កកស្ទះ​ចរាចរណ៍​២៤ ម៉ោង​លើ​២៤​ម៉ោង​។​

ក្រុមអាជីវករ​បា​នប​ន្ត​ថា សព្វថ្ងៃនេះ​លោក​ប្រធាន​ផ្សារ​បង្កើត​មនុស្ស​៣​ក្រុម គឺ​ក្រុមទី​១ ដើរ​ចាប់​ទំនិញ​និង​ទាត់ កញ្ច្រែង​ល្អី យកទៅ​ផាកពិន័យ​។ ក្រុមទី​២ ដើរ​ប្រមូល​លុយ​ប្រចាំ ថ្ងៃ​ពី​អាជីវករ ដែល​ដាក់លក់​លើ​ចិញ្ចើមថ្នល់ ព្រមទាំង​លុយ​ឆត្រ​និង​លុយ​ភាស៊ី​អនាម័យ​ជាដើម​។ ក្រុមទី​៣ ដើរ​ប្រមូល​លុយ​ប្រចាំខែ​តាម​ស្តង់​អំពៅ លុយ​ថ្លៃ យាម លុយ​ជួល​តូប​តាម​ដងផ្លូវ​។ ក្រុមអាជីវករ​បា​នប​ន្ត​ថា ទាំង​៣​ក្រុម​នេះ​ប្រមូល​លុយ​ក្នុង​មួយខែៗ​រាប់រយ​លាន រៀល យកទៅ​ជូន​លោក​ប្រធាន​ផ្សារ​។ បន្ទាប់មក​លោក​ប្រធាន​ផ្សារ​ចាប់ផ្តើម​ធ្វើជា​មេ​ចំឡែក​។ នេះ​មិនទាន់​គិត លុយ​ទឹកតែ​ប្រចាំខែ​ពី​ឈ្មួញ​ភ្លើង​និង​ឈ្មួញ​ទឹក​ឬ​ពី​មេ​កន្ទុយលេខ​ផ្សេងៗ​ផង​ទេ​។

អ្នកប្រើប្រាស់​ទឹក​ក្នុង​ផ្សារ​បាន​រអ៊ូរទាំ​ថា ទឹក​ក្នុង​មួយ​ម៉ែត្រគូប​របស់​ថៅកែ​ឈ្មោះ ណាំ ហេង គឺ​ពី​៨០០០​ទៅ ១០០០០​រៀល រីឯ​ភ្លើង​របស់​ថៅកែ​ឈ្មោះ​ធឿន គឺ​២០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ទោះបី​អាជីវករ​តវ៉ា​ពី តម្លៃ​ភ្លើង​និង​តម្លៃ​ទឹក​នេះ​យ៉ាងណាក្តី ក៏​លោក​ប្រធាន​ផ្សារ​មិន​រវីរវល់​ជួយ​ដោះស្រាយ​ដែរ ព្រោះ​ជា​ឆ្នាំងបាយ របស់គាត់ Sic​។

គេ​រិះគន់ថា ចាប់តាំងពី​លោក​កែ​ត ស៊ី​វិ​នី បាន​ធ្វើជា​អធិរាជ​ផ្សារ​ដើម​គ​ពេលណា​មក​គឺ​ផ្លូវ ចេញចូល​គ្រប់​ទិស សុទ្ធតែ​ត្រូវបាន​បង្រួម​ដាក់​តុ​លក់​ថ្មីៗ រក​កន្លែង​ដើរ​ស្ទើរ​ពុំ​កើត​នោះ ឡើយ​។ ម្យ៉ាងវិញទៀត​ឲ្យ​តែ​គេ​សូកលុយ​ចង់ ដាក់លក់​អី​ក៏​បានដែរ ដោយ​មិនចាំបាច់​ត្រូវ​ជួរត្រូវ​បន្ទាត់​នោះទេ​។ កន្លងមក​សាលាក្រុង​ឲ្យ​ប្រធាន​ផ្សារ​ទាំងអស់ បើកផ្លូវ​ជុំវិញ​ផ្សារ ដើម្បី​ឲ្យ​ធ្វើ​ចរាចរណ៍​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុងន័យ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ប៉ុន្តែ​ផ្សារ​គេ​ដទៃ គេ​គោរព​អស់ហើយ នៅឡើយ​តែ​ផ្សារ​ដើម​គ មិន​បើកផ្លូវ​ជុំវិញ​ផ្សារ​បាន​សោះ​។ នេះ​បញ្ជាក់​ឲ្យ ឃើញថា «​លោក​កែ​ត ស៊ី​វិ​នី​អន់​» គ្មាន​សមត្ថភាព​ធ្វើ​កិច្ចការ​ផ្សារ​នោះទេ Sic​។​

រុម​សន្តិសុខ​ដែល​អត់​លិឍ​និង​អនុប្រធាន​ផ្សារ ដែល​មិនបាន​សើម​មាត់​នាំគ្នា​រអ៊ូរទាំ​ថា «​សព្វថ្ងៃនេះ​មេ​ស៊ីដាច់ អស់ហើយ​» រួច​ចំណូល​ទាំងនោះ ម៉ាត់​ណា​ក៏​លោក​ប្រធាន​ថា យក ទៅ​ឲ្យ​ថ្នាក់លើ​ដែរ តែ​គេ​មិនដឹងថា ថ្នាក់លើ នោះ​នៅទីណា​ខ្លះ​ឡើយ គេ​បន្តថា សូម្បីតែ​ការឃោសនាបោះឆ្នោត​នេះ ក៏​លោក​ប្រធាន​ផ្សារ​ឲ្យ​អាជីវករ​ជួយ ក្នុង​មួយ​ស្តង់​៥​ម៉ឺន​រៀល​ដែរ​។អ្នកធ្វើដំណើរ​បាន​រិះគន់ថា ផ្លូវ​ខាងជើង​ផ្លូវ​ខាងកើត ផ្លូវ​ខាងត្បូង​បើ​ប្រធាន​ផ្សារ​គ្មាន​សមត្ថ​ភាព​បើក​ទេ សូម លោកប៉ា សុជាតិ​វង្ស អភិបាលក្រុង​រក​អ្នកថ្មី​ដែល​គេ​ចេះ​ធ្វើការ​ទៅ​ជំនួស​ផង ព្រោះ​អី​មើលទៅ​សព្វថ្ងៃនេះ​លោក កែ​ត ស៊ី​វិ​នី ដើរ​អូស​តែ​ក្បាលពោះ​ស្ទើរ​មិន​រួច​ផង​ទេ​។​

ក្រុមអាជីវករ​ក្នុង​ផ្សារ​សំណូមពរ​សូម​ឲ្យ​រុះរើ​តូប​ថ្មីៗ​ចេញ​វិញ​ទៅ ដើម្បី​ឲ្យ​ផ្លូវ​ទូលាយ​ស្រួល​ចេញចូល​ពេល​មាន គ្រោះអាសន្ន​។ ពិសេស​អ្នករត់​តាក់ស៊ី សុំ​ឲ្យ​យក​បេនឡាន​ដីក្រហម ធ្វើជា​បេនឡាន​វិញ កុំ​យក​ធ្វើជា​ផ្សា​រលក់ បន្លែ ត្រី សាច់ ដូច​សព្វថ្ងៃនេះ ពួកគេ​គ្មាន​កន្លែង​ចត​ឡាន​ឡើយ​។ សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ទឹក​និង​ភ្លើង​ឲ្យ​បាន​សមរម្យ​ផង ព្រោះ​ទឹក​ក្នុង​ផ្សារ​ដើម​គ​សព្វថ្ងៃនេះ ថ្លៃ​ជាង​នៅ​ប្រទេស​សាំង​ហ្គា​ពួរ​ទៅទៀត​។ គេ​បន្តថា ផ្សារ​ដើម​គ​ប្តូរ​ប្រធាន ផ្សារ​៤​ទៅ​៥​នាក់​មកហើយ តែ​គេ​មិនដែល​ជួបប្រទះ​ប្រធាន​ផ្សា​រណា​អន់​ដូច​លោក​​កែ​ត ស៊ី​វិ​នី សព្វថ្ងៃនេះ​សោះ​៕​ដោយ​៖ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya